|
របៀងសេដ្ឋកិច្ចខាងកើត-លិច។ |
|
|
VOV-ក្នុងក្របខ័ណ្ឌសន្និសីទអនុរដ្ឋមន្ត្រីការបរទេសវៀតណាម-ឡាវនិងថៃ
ដែលប្រព្រឹត្តទៅនៅខេត្ត Quang Tri នាព្រឹកថ្ងៃទី១៧ឧសភា ប្រធានក្រុម
SOM-បណ្ដាមន្ត្រីជាន់ខ្ពស់នៃប្រទេសទាំង៣វៀតណាម-ឡាវ-ថៃ បានរៀបចំ
ប្រជុំត្រីភាគីដើម្បីពិភាគ្សាអំពីផែនការជំរុញកិច្ចសហប្រតិបត្តិការអភិវឌ្ឍន៍ របៀងសេដ្ឋកិច្ចខាងកើត-លិច។ ដំណាងនៃភាគីទាំងបីបានប្រមូលផ្ដុំពិភាគ្សា អំពីបញ្ហាមួយចំនួនទាក់ទិនដល់ការវិនិយោគកសាងហេដ្ឋានរចនាសម្ព័ន្ធ សំណុំបែបបទរដ្ឋបាលរយៈពេលឆ្លងព្រំដែនរវាងបណ្ដាគូរច្រកទ្វារព្រំដែនលើ របៀងសេដ្ឋកិច្ចខាងកើត-លិច។ កិច្ចប្រជុំក៏បានពិភាគ្សាអំពីការទាក់ទាញការ យកចិត្តទុកដាក់របស់សហគមន៍អន្តរជាតិ ពិសេសគឺវិនិយោគិនអ្នកផ្ដល់ជំនួយ ក្នុងការវិនិយោគជួយឧបត្ថម្ភឲ្យបណ្ដាគំរោងការលើរបៀងសេដ្ឋកិច្ចខាងកើត-
លិច។ លោក Thong Phan Savanphet ប្រធាននាយកដ្ឋាន ប្រធានក្រុម SOM
ឡាវបានលើកមតិថា៖
“ក្នុងប៉ុន្មានឆ្នាំកន្លងទៅ យើងទទួលបានការយកចិត្តទុកដាក់ជួយឧបត្ថម្ភ
របស់បណ្ដាដៃគូរដូចជាជប៉ុន ធនាគារពិភពលោក ធានាគារអភិវឌ្ឍន៍អាស៊ី
ដើម្បីវិនិយោគលើហេដ្ឋានរចនាសម្ព័ន្ធរបៀងសេដ្ឋកិច្ចកើត-លិច។ យើងខ្ញុំ
ស្នើរបណ្ដាភាគីត្រូវជំរុញថែមទៀតការជួបប្រាស្រ័យ ដោះស្រាយការជំពាក់
ជំពិននិងបន្តអំពាវនាវដៃគូរដើម្បីអភិវឌ្ឍន៍របៀងផ្លូវគោកក្លាយទៅជារបៀង
សេដ្ឋកិច្ច៕”