ត្រៀមលក្ខណៈជាស្រេចដើម្បីសាកល្បងទទួលភ្ញៀវអន្តរជាតិមក Phu Quoc

Chia sẻ
(VOVWORLD) - យោងតាមផែនការដែលបានអនុម័តនៅកិច្ចប្រជុំរដ្ឋាភិបាលកាល ពីថ្ងៃទី៦ ខែកញ្ញា កន្លងទៅ Phu Quoc នឹងសាកល្បងទទួលភ្ញៀវទេសចរអន្តរជាតិក្នុង រយៈពេល៦ខែ ចាប់ផ្ដើមពីខែតុលាឆ្នាំ២០២១តាមការគ្រោងទុក។ 
ត្រៀមលក្ខណៈជាស្រេចដើម្បីសាកល្បងទទួលភ្ញៀវអន្តរជាតិមក Phu Quoc - ảnh 1អាកាសយានដ្ឋានអន្តរជាតិ Phu Quoc។
ដើម្បីអនុវត្តន៍ជាសាកល្បងការទទួលភ្ញៀវទេសចរអន្តរជាតិមក Phu Quoc ដែលគ្រោងនឹងចាប់ផ្ដើមតាំងពីខែតុលាឆ្នាំ២០២១ ទីក្រុង Phu Quoc កំពុងកសាង គម្រោងដំណើរការ ក្នុងនោះមានភារកិច្ចចំនួន៤ដែលត្រូវការអនុវត្តក្នុងពេលឆាប់ៗ។ នោះគឺ ពន្លឿនការចាក់វ៉ាក់សាំងជូនប្រជាពលរដ្ឋនៅលើកោះ Phu Quoc និងអ្នកដែល ចូលរួមដោយផ្ទាល់ក្នុងការទទួលនិងបម្រើភ្ញៀវ; កសាងផែនការជាក់ស្ដែងអំពីការសាក ល្បងទទួលភ្ញៀវអន្តរជាតិ; រៀបចំការស្ទង់មតិ ត្រួតពិនិត្យ ជ្រើសរើសសហគ្រាស មូលដ្ឋានសេវាកម្មបម្រើភ្ញៀវទេសចរអន្តរជាតិដែលធានាបទដ្ឋានសុវត្ថិភាព។ ទន្ទឹមនឹង នោះ Phu Quoc នឹងរៀបចំការផ្សព្វផ្សាយ ដាស់តឿនការទាក់ទាញភ្ញៀវទេសចរអន្តរ ជាតិនៅតាមបណ្ដាញសារព័ត៌មានដ៏សម្បូរបែបផងដែរ។
គួរជម្រាបថា យោងតាមផែនការដែលបានអនុម័តនៅកិច្ចប្រជុំរដ្ឋាភិបាលកាល ពីថ្ងៃទី៦ ខែកញ្ញា កន្លងទៅ Phu Quoc នឹងសាកល្បងទទួលភ្ញៀវទេសចរអន្តរជាតិក្នុង រយៈពេល៦ខែ ចាប់ផ្ដើមពីខែតុលាឆ្នាំ២០២១តាមការគ្រោងទុក។ មុខសញ្ញាដែល កម្មវិធីឆ្ពោះទៅ គឺភ្ញៀវទេសចរអន្តរជាតិដែលមានវិញ្ញាបនប័ត្រចាក់វ៉ាក់សាំងបង្ការកូវីដ ១៩ យ៉ាងគ្រប់គ្រាន់ ឬវិញ្ញាបនប័ត្របានជាសះស្បើយពីជម្ងឺកូវីដ ១៩ ត្រូវបានស្ថាប័ន មានសមត្ថកិច្ចនៅវៀតណាមទទួលស្គាល់។ ពេលវេលាចាក់វ៉ាក់សាំងដូសទី២ យ៉ាង ហោចណាស់បាន ១៤ ថ្ងៃ ហើយមិនហួស ១២ ខែ គិតដល់ពេលចូលមកវៀតណាម ឡើយ៕

ប្រតិកម្មទៅវិញ