ត្រៀមរៀបចំយ៉ាងល្អបំផុតសំរាប់មហាសន្និបាត IPU ១៣២

Chia sẻ
(VOVworld) - អនុរដ្ឋមន្ត្រីក្រសួងព័ត៏មាននិងផ្សព្វផ្សាយ
លោក Nguyen Thanh Hung បានសង្កត់ធ្ងន់ថាដោយឈរ
លើលក្ខណៈពិសេសដោយឡែកនិងឧត្តមភាពរបស់
ប្រភេទសារព័ត៏មាននិមួយៗ បណ្ដាស្ថាប័នសារព័ត៏
មានត្រូវម្ចាស់ការកសាងផែនការ ជូនព័ត៏មាននិងឃោសនាឲ្យសមស្រប បញ្ជូនព័ត៏មាន
ទាន់ពេលវេលាអំពី IPU ១៣២។
(VOVworld) - នាព្រឹកថ្ងៃទី២០ មិនា នៅរដ្ឋធានីហាណូយ ក្រសួងព័ត៏មាននិងផ្សព្វ ផ្សាយវៀតណាមបានសហការជាមួយអនុគណៈកម្មាព័ត៏មានឃោសនា រៀបចំវគ្គ បំប៉នឃោសនាសំរាប់អ្នកយកសារព័ត៏មាននៃស្ថាប័នសារព័ត៏មាននានាក្នុងប្រទេស អំពីមហាសន្និបាតសហភាពអន្តរសភាពិភពលោកលើកទី១៣២ (IPU ១៣២) នឹង រៀបចំឡើងនៅហាណូយចាប់ពីថ្ងៃទី២៨ មិនា ដល់ទី១ មេសា។
ត្រៀមរៀបចំយ៉ាងល្អបំផុតសំរាប់មហាសន្និបាត IPU ១៣២ - ảnh 1
ទិដ្ឋភាពនៃវគ្គបំប៉ននេះ

នៅទីនេះ អនុរដ្ឋមន្ត្រីក្រសួងព័ត៏មាននិងផ្សព្វផ្សាយលោក Nguyen Thanh Hung បាន
សង្កត់ធ្ងន់ថា ដោយឈរលើលក្ខណៈពិសេសដោយឡែកនិងឧត្តមភាពរបស់
ប្រភេទសារព័ត៏មាននិមួយៗ បណ្ដាស្ថាប័នសារព័ត៏មានត្រូវម្ចាស់ការកសាងផែន
ការជូនព័ត៏មាននិងឃោសនាឲ្យសមស្រប បញ្ជូនព័ត៏មានទាន់ពេលវេលាអំពី IPU
១៣២។
“សកម្មភាពជូនព័ត៏មាននិងឃោសនា ត្រូវបានអនុវត្តជាបន្តបន្ទាប់នៅមុន ក្នុង
និង ក្រោយមហាសន្និបាត ជូនព័ត៏មានទាន់ពេលវេលា ត្រឹមត្រូវ និងគ្រប់គ្រាន់
អំពី ខ្លឹមសារសំខាន់នានានៃមហាសន្និបាត តាមនោះបង្ហាញពីតួនាទីម្ចាស់ការ
សកម្ម និងមានប្រសិទ្ធភាពរបស់រដ្ឋសភាវៀតណាមចូលក្នុងសកម្មភាព​IPU ក៏
ដូចជា តួនាទីរបស់ IPU ក្នុងការបង្កើនកិច្ចសហប្រតិបតិ្តការអន្តរសភាផងដែរ។
តាមការ ឃោសនា ក៏បានឆ្លុះបញ្ចាំងទាន់ពេលវេលាអំពីគោលមាគ៌ាកិច្ចការ
បរទេស គោល នយោបាយសុខុមាលភាពសង្គមរបស់វៀតណាម”៕

ប្រតិកម្មទៅវិញ