ទិដ្ឋភាពនៃជំនួបធ្វើការ (រូបថត៖ VGP) |
ចាប់ពីថ្ងៃទី ២៥ ដល់ថ្ងៃទី ២៦ វិច្ឆិកា នៅទីក្រុងហាណូយ ប្រធានរដ្ឋសភាវៀតណាម លោក Vuong Dinh Hue និងបណ្ដាអនុប្រធានរដ្ឋសភាបានធ្វើការជាមួយស្ថាប័នពាក់ព័ន្ធនានាដើម្បីពិចារណាលើបញ្ហាបន្ទាន់ចំនួន ៥ ដែលគ្រោងនឹងលើកយកមកពិភាក្សានៅសម័យប្រជុំវិសាមញ្ញ។ ក្នុងបញ្ហាទាំង ៥ នេះ មានគម្រោងកសាងយន្តការ គោលនយោបាយសារពើពន្ធ រូបិយវត្ថុ ដើម្បីគាំទ្រការអនុវត្តកម្មវិធីស្ដារ និងអភិវឌ្ឍន៍សេដ្ឋកិច្ច សង្គមឡើងវិញ។
អញ្ជើញថ្លែងនៅក្នុងជំនួបធ្វើការនេះ ប្រធានរដ្ឋសភាវៀតណាម លោក Vuong Dinh Hue បានសង្កត់ធ្ងន់ថា ខ្លឹមសារទាំងនេះមានលក្ខណៈបន្ទាន់ ដ៏សំខាន់សម្រាប់គោលនយោបាយរបស់រដ្ឋដើម្បីលើកកម្ពស់ជីវភាពរបស់ប្រជាជន ប៉ុន្តែក៏ជាបញ្ហាដ៏លំបាក និងស្មុគស្មាញ ដែលចាំបាច់ត្រូវត្រៀមរៀបចំយ៉ាងហ្មត់ចត់ ស្របតាមច្បាប់ផងដែរ៕