|
ព្រលានយន្តហោះ Da Nang (vov.vn) |
VOV-នារសៀលថ្ងៃទី២០សីហានៅទីក្រុងហូជីមិញ ក្រុមត្រួតពិនិត្យរបស់
ការិយាល័យនយោបាយវៀតណាមដឹកនាំដោយលោក Truong Minh Tuan អនុប្រធានគណៈកម្មាធិការឃោសនាអប់រំមជ្ឈឹមបានជួបធ្វើការជាមួយបក្សភាគ
អគ្គក្រុមហ៊ុនព្រលានយន្តហោះវៀតណាម ចំណុះក្រសួងគមនាគមន៍ដឹកជញ្ជូន
អំពីការអនុវត្តសេចក្តីសំរេចចិត្តសន្និបាតមជ្ឈឹមបក្សលើកទី៤នីតិកាលទី១១អំពី “បញ្ហាបន្ទាន់មួយចំនួនក្នុងការកសាងបក្សនាបច្ចុប្បន្ន” និងសារាចរណ៍លេខ០៣
របស់ការិយាល័យនយោបាយអំពីការ “រៀនសូត្រនិងធ្វើតាមគំរូសិលធម៍លោក
ប្រធានហូជីមិញ”។ តាមការវាយតំលៃថា បក្សភាគអគ្គក្រុមហ៊ុនព្រលាន
យន្តហោះវៀតណាមបានអនុវត្តយ៉ាងម៉ត់ចត់នូវកម្មវិធីសកម្មភាពជាក់ស្ដែងបង្ក
ការប្រែប្រួលដ៏ច្បាស់លាស់។ ក្រុមការងារបានសំណូមពរអគ្គក្រុមហ៊ុនព្រលាន
យន្តហោះវៀតណាមបន្តពង្រីករាល់ស្នាដៃដែលទទួលបាន កសាងសុក្រិដ្ឋបែបបទ
ប្រជាធិបតេយ្យធ្វើល្អជាងទៀតការងារអប់រំសតិអារម្មណ៍ជាដើម៕