លោកឧត្តម សេនីយ៍ទោ To An Xo ឆ្លើយសំណួររបស់អ្នកយកព័ត៌មាន។ (រូបថត៖ VNA) |
នៅសន្និសីទសារព័ត៌មានរដ្ឋាភិបាលជាប្រចាំខែមេសាឆ្នាំ២០២១ លោកឧត្តម សេនីយ៍ទោ To An Xo ប្រធានការិយាល័យនិងជាអ្នកនាំពាក្យក្រសួងនគរបាល វៀតណាម បានជូនដំណឹងពីស្ថានភាពការចូលមកប្រទេសដោយខុសច្បាប់ក្នុងពេល កន្លងមក ហើយគូសបញ្ជាក់ថា រដ្ឋមន្រ្តីក្រសួងនគរបាលទើបតែបានចេញបទបញ្ជា ស្ដីពីការត្រួតពិនិត្យក្នុងទូទាំងប្រទេស ដើម្បីរកឃើញជនបរទេសដែលចូលមកប្រទេស វៀតណាមដោយខុសច្បាប់។
ក្នុងន័យនេះ កម្លាំងសមត្ថកិច្ចនឹងត្រួតពិនិត្យផ្ទះសំណាក់ សណ្ឋាគារ កន្លែង ស្នាក់នៅនីមួយៗ និងបង្កើនការត្រួតពិនិត្យតំបន់ព្រំដែន។ កម្លាំងនគរបាល នឹងតាមរក ស្លាកស្នាម ផ្ដន្ទាទោសយ៉ាងឆាប់និងតឹងរឹងបំផុតចំពោះជនចូលមកប្រទេស ដោយខុសច្បាប់ និងឈ្មួញកណ្ដាលជាដើម។
ពាក់ព័ន្ធដល់បរិមាណជនចូលមកប្រទេសដោយខុសច្បាប់ នាបច្ចុប្បន្ន មូលដ្ឋាន ចំនួន៣៩បានរាយការណ៍ពីរឿងក្ដីជិត២០០ ដោយមានជនចូលមកប្រទេសដោយ ខុសច្បាប់ជាង១.៣០០នាក់។ ក្រសួងនគរបាលបានចាត់ការ និងផ្តន្ទាទោស រឿងក្ដីចំនួន៤៩ ជាប់ពាក់ព័ន្ធនឹងជនជាប់ចោទចំនួន ១៤១នាក់៕