តម្លៃសរុបនៃទំនិញនាំចូលនិងនាំចេញរបស់វៀតណាមបានកើនឡើងជិត ១៧ ដងក្រោយរយៈពេល ១៩ ឆ្នាំ (រូបថត៖ TTXVN) |
ប៉ុន្តែគិតត្រឹមឆមាសទី ២ ខែធ្នូ ឆ្នាំ ២០១៩ តម្លៃនាំចូល - នាំចេញសម្រេចបានជាង ៥០០ ពាន់លានដុល្លារអាមេរិក។ ចំណាត់ថ្នាក់នៃការនាំចេញ-នាំចូលរបស់វៀតណាម (យោងតាមចំណាត់ថ្នាក់របស់អង្គការពាណិជ្ជកម្មពិភពលោក(WTO)) បានកើនឡើងគួរឱ្យកត់សម្គាល់។ នាឆ្នាំ ២០០៦ វៀតណាមជាប់ចំណាត់ថ្នាក់ទី ៥០ នៅលើពិភពលោកក្នុងការនាំចេញ និងជាប់ចំណាត់ថ្នាក់ទី ៤៤ ក្នុងការនាំចូល។ រហូតដល់ឆ្នាំ ២០១៨ វៀតណាមជាប់ចំណាត់ថ្នាក់ទី ២៦ ក្នុងការនាំចេញនិងចំណាត់ថ្នាក់ទី ២៣ ក្នុងការនាំចូល ហើយបន្តស្ថិតនៅក្នុងក្រុមប្រទេសនិងតំបន់ទាំង៣០ ដែលមានតម្លៃនាំចូលនិងនាំចេញធំបំផុតលើពិភពលោកផងដែរ៕