តម្លាភាព គណនេយ្យភាពនិងការផ្សាភ្ជាប់សង្គមគឺជាគន្លឹះក្នុងការឆ្លើយតបដោយជោគជ័យចំពោះជំងឺរាតត្បាតកូវីដ ១៩

Chia sẻ

(VOVWORLD) -  នារសៀលថ្ងៃទី ៨ ធ្នូ នៅទីក្រុងហាណូយបានប្រព្រឹត្តទៅសិក្ខាសាលាដោយផ្សព្វផ្សាយរបាយការណ៍ “អារម្មណ៍និង បទពិសោធន៍របស់ប្រជាជន អំពីការឆ្លើយតបរបស់រដ្ឋាភិបាលចំពោះផលប៉ះពាល់នៃជំងឺរាតត្បាតកូវីដ ១៩ នៅ វៀតណាម”។ 

តម្លាភាព គណនេយ្យភាពនិងការផ្សាភ្ជាប់សង្គមគឺជាគន្លឹះក្នុងការឆ្លើយតបដោយជោគជ័យចំពោះជំងឺរាតត្បាតកូវីដ ១៩ - ảnh 1 ប្រធាន UNDP ប្រចាំនៅវៀតណាម លោកស្រី Caitlin Wiesen

ដោយមានការសហការ ជាមួយនាយកដ្ឋាន កិច្ចការបរទេសនិងពាណិជ្ជកម្ម (DFAT) នៃរដ្ឋាភិ បាលអូស្ត្រាលី កម្មវិធីអភិវឌ្ឍន៍ សហប្រជាជាតិ (UNDP) ប្រចាំនៅវៀតណាមនិងវិទ្យាស្ថានស្រាវជ្រាវអភិវឌ្ឍ ន៍មេគង្គ (MDRI) ធ្វើការស្ទង់មតិសង្គមវិទ្យា ស្តីពីអារម្មណ៍ និងបទពិសោធន៍របស់ប្រជាជនវៀតណាម លើវិធានការណ៍ប្រយុទ្ធប្រឆាំងជំងឺរាតត្បាតពីមជ្ឈឹមដល់មូលដ្ឋាន ។ ប្រធាន UNDP ប្រចាំនៅ វៀតណាម លោកស្រី Caitlin Wiesen បានសង្កត់ធ្ងន់ថា៖ វៀតណាមបានឆ្លើយតបប្រកប ដោយជោគជ័យនៃជំងឺរាតត្បាតកូវីដ ១៩ ដែលជារឿងបំផុសគំនិតមួយ។ សកម្មភាពរបស់រដ្ឋាភិបាលយ៉ាងរហ័សនិងមានប្រសិទ្ធិភាពគួ បផ្សំនឹងការជឿទុកចិត្តពីប្រជាជន និងអនុ លោមតាមវិធានការបង្ការនិងប្រយុទ្ធប្រឆាំងជំងឺរបស់រដ្ឋាភិបាលវៀតណាមគឺជាគន្លឹះ នៃជោគជ័យ។ ខ្ញុំជឿជាក់ថា មេរៀនបទពិសោធន៍ អំពីលក្ខណៈតម្លាភាព គណនេយ្យភាពនិងការផ្សាភ្ជាប់សង្គម ពីជោគជ័យនេះ នឹងជួយរដ្ឋាភិបាលវៀតណាម ក្នុងការដោះស្រាយវិបត្តិនាពេលអនាគតជាពុំខាន៕

ប្រតិកម្មទៅវិញ