តម្លៃប្រេងបន្តសន្ទុះស្ដារឡើងវិញ

Chia sẻ
(VOVWORLD) - តម្លៃប្រេងបានកើនឡើងជិត ២០% ដែលជាសញ្ញាសរឲ្យឃើញថា ទីផ្សារកំពុងមានស្ថិរភាពឡើងវិញជាបណ្ដើរៗ បន្ទាប់ពីតម្លៃប្រេងបានធ្លាក់ចុះដល់កំរិតដក ជាលើកដំបូង ក្នុងប្រវត្តិសាស្ត្រកាលពីដើមសប្តាហ៍នេះ។

នាថ្ងៃទី ២២ ខែមេសា (តាមម៉ោងសហរដ្ឋអាមេរិក) តម្លៃប្រេងបានកើនឡើងជិត ២០% ដែលជាសញ្ញាសរឲ្យឃើញថា ទីផ្សារកំពុងមានស្ថិរភាពឡើងវិញជាបណ្ដើរៗ បន្ទាប់ពីតម្លៃប្រេងបានធ្លាក់ចុះដល់កំរិតដក ជាលើកដំបូង ក្នុងប្រវត្តិសាស្ត្រកាលពីដើមសប្តាហ៍នេះ។

ហេតុដូច្នេះហើយ តម្លៃប្រេង West Texas (WTI) ត្រូវបានជួញដូរក្នុងតម្លៃ១៣,៧៨ ដុល្លារ / ធុង ពោលគឺឡើងពី ១១ ដុល្លារ / ធុងក្នុងថ្ងៃទី ២១ ខែមេសា ហើយបានងើបឡើងវិញយ៉ាងខ្លាំង បើប្រៀបធៀបនឹងតម្លៃប្រមាណ ៤០ ដុល្លារ / ធុងកាលពី ថ្ងៃទី ២០ ខែមេសា។ ការធ្លាក់ចុះតម្លៃប្រេងគឺជាលទ្ធផលនៃការធ្លាក់ចុះតម្រូវការប្រេងរហូតដល់ ៣០% ដែលធ្វើឱ្យក្រុមហ៊ុននានាត្រូវបង់លុយឱ្យភាគីផ្សេងៗ ដើម្បីបម្រុងទុកប្រេងឆៅរបស់ពួកគេផងដែរ៕

ប្រតិកម្មទៅវិញ