យោងតាមក្រសួងឧស្សាហកម្ម និងពាណិជ្ជកម្ម ការនាំចូល និងនាំចេញ បានបង្កើតកំណត់ត្រាថ្មីមួយ ដោយសម្រេចបានជាង ៧៣២ពាន់លានដុល្លារ រក្សាបានអតិរេកពាណិជ្ជកម្មសម្រាប់ឆ្នាំទី៧ជាប់ៗគ្នា នាំវៀតណាមបញ្ចូលទៅក្នុងក្រុមប្រទេសដែលមានសេដ្ឋកិច្ចឈានមុខគេក្នុងន័យពាណិជ្ជកម្មអន្តរជាតិ។ តាមការព្យាករណ៍ នៅឆ្នាំ២០២២ តម្លៃនាំចេញសរុបរបស់វៀតណាមនឹងកើនឡើងប្រហែល ១០% បើប្រៀបធៀបទៅនឹងឆ្នាំ ២០២១។
ក្នុងនោះ ការនាំចេញបានកើនឡើងប្រមាណ ១០,៥% សម្រេចបានប្រមាណ ៣៧១,៥ ពាន់លានដុល្លារអាមេរិក លើសពីផែនការដែលបានកំណត់ដោយរដ្ឋសភា និងរដ្ឋាភិបាល(ផែនការគឺកើនឡើង ៨%)។ រចនាសម្ព័ន្ធនៃទំនិញនាំចេញបន្តប្រសើរឡើងក្នុងទិសដៅវិជ្ជមាន កាត់បន្ថយមាតិកានាំចេញវត្ថុធាតុដើម បង្កើនការនាំចេញផលិតផលកែច្នៃ ផលិតផលឧស្សាហកម្ម បង្កើតលក្ខខណ្ឌអំណោយផលសម្រាប់ទំនិញវៀតណាមចូលរួមយ៉ាងស៊ីជម្រៅក្នុងខ្សែសង្វាក់ផលិតកម្មនិងផ្គត់ផ្គង់សកល។
លទ្ធផលកំណើនការនាំចេញក្នុងឆ្នាំ២០២២ ជាចំណុចភ្លឺក្នុងការអភិវឌ្ឍសេដ្ឋកិច្ចប្រទេសជាតិ ដោយបង្ហាញពីកិច្ចខិតខំប្រឹងប្រែងរបស់ក្រសួង និងសាខាពាក់ព័ន្ធ ក្នុងការអនុវត្តដំណោះស្រាយជាច្រើនដើម្បីដោះស្រាយការលំបាក ជួយឧបត្ថម្ភសហគ្រាស ក៏ដូចជាភាពម្ចាស់ការ ភាពបត់បែនរបស់សហគ្រាសនាំចេញ៕