តាមដាន​យ៉ាង​ដិតដល់​ដើម្បី​ទប់ស្កាត់ជំងឺអុតស្វាឆ្លងចូលប្រទេស​

Chia sẻ
(VOVWORLD) - បច្ចុប្បន្ននេះ អង្គភាពមានសមត្ថកិច្ចក្នុងប្រទេសនៅតែតាមដានយ៉ាងដិតដល់ជំងឺនេះ ដើម្បីទប់ស្កាត់ជំងឺរាតត្បាតឆ្លងចូលប្រទេស ព្រមទាំងរួមសហករយ៉ាងជិតស្និទ្ធិជាមួយអង្គការសុខភាពពិភពលោក ដើម្បីធ្វើបច្ចុប្បន្នភាពព័ត៌មានអំពីជំងឺ និងវិធានការឆ្លើយតប។
តាមដាន​យ៉ាង​ដិតដល់​ដើម្បី​ទប់ស្កាត់ជំងឺអុតស្វាឆ្លងចូលប្រទេស​ - ảnh 1កន្ទួលលើអ្នកជំងឺដែលមានជំងឺអុតស្វា (ប្រភព៖ Reuters)

ក្រសួងសុខាភិបាលវៀតណាមបានឲ្យដឹងថា យោងតាមសេចក្ដីប្រកាសរបស់អង្គការសុខភាពពិភពលោកបានឲ្យដឹងថា គិតត្រឹមថ្ងៃទី ២១ ឧសភា មានអ្នកឆ្លងជំងឺអុតស្វាចំនួន ៩២ ករណី និងករណីសង្ស័យចំនួន ២៨ នាក់ទៀត ត្រូវបានរកឃើញនៅតាមប្រទេសចំនួន ១២ ក្នុងនោះមាន ចក្រភពអង់គ្លេស ព័រទុយហ្គាល់ ស៊ុយអែត កាណាដា បែលហ្ស៊ិក អាល្លឺម៉ង់ អូស្ត្រាលី និងសហរដ្ឋអាមេរិក។ ទាក់ទងនឹងជំងឺអុតស្វាដែលកំពុងឆ្លងនៅប្រទេសមួយចំនួននៅលើពិភពលោកជាមួយករណីឆ្លងច្រើននោះ តំណាងនាយកដ្ឋានសុខាភិបាលបង្ការរោគរាតត្បាត (ក្រសួងសុខាភិបាល) បានឲ្យដឹងថា ៖ បច្ចុប្បន្ននេះ អង្គភាពមានសមត្ថកិច្ចក្នុងប្រទេសនៅតែតាមដានយ៉ាងដិតដល់ជំងឺនេះ ដើម្បីទប់ស្កាត់ជំងឺរាតត្បាតឆ្លងចូលប្រទេស ព្រមទាំងរួមសហករយ៉ាងជិតស្និទ្ធិជាមួយអង្គការសុខភាពពិភពលោក ដើម្បីធ្វើបច្ចុប្បន្នភាពព័ត៌មានអំពីជំងឺ និងវិធានការឆ្លើយតប។

អង្គការសុខភាពពិភពលោកបានឲ្យដឹងថាការស៊ើបអង្កេតរោគរាតត្បាតកំពុងដំណើរការ ហើយប៉ាន់ស្មានថានឹងរកឃើញករណីឆ្លងជំងឺអុតស្វាជាច្រើន ដោយសារការពង្រីកការឃ្លាំមើលនៅប្រទេសដទៃទៀត៕

ប្រតិកម្មទៅវិញ