តភ្ជាប់ទេសចរណ៍រវាង​ខេត្ត​ Ninh Thuan ជាមួយឥណ្ឌា

Chia sẻ
(VOVWORLD) - នាព្រឹកថ្ងៃទី ៨ ខែឧសភា នៅទីក្រុង Phan Rang - Thap Cham គណៈកម្មាធិការប្រជាជនខេត្ត Ninh Thuan និងស្ថានអគ្គកុងស៊ុលឥណ្ឌាប្រចាំទីក្រុងហូជីមិញបានជួបសន្ទនាជាមួយគណៈប្រតិភូ Famtrip នៃអាជីវកម្មទេសចរណ៍រវាងខេត្ត Ninh Thuan និងប្រទេសឥណ្ឌា។
តភ្ជាប់ទេសចរណ៍រវាង​ខេត្ត​ Ninh Thuan ជាមួយឥណ្ឌា - ảnh 1សកម្មភាព Trecking នៅសួនឧទ្យានជាតិ Nui Chua។ រូបថត៖ VNA

ក្នុងជំនួបនេះ លោកស្រី Pham Thi Thanh Huong អនុប្រធានមន្ទីរវប្បធម៌ កីឡា និងទេសចរណ៍ខេត្ត Ninh Thuan បានឧទ្ទេសនាមដល់គណៈប្រតិភូឥណ្ឌាអំពីសក្តានុពល គុណសម្បត្តិ និងទិសដៅអភិវឌ្ឍន៍ទេសចរណ៍របស់ខេត្ត។ តាមនោះ ខេត្ត Ninh Thuan ខិតខំទាក់ទាញភ្ញៀវទេសចរចំនួន ៣,៥ លាននាក់នៅឆ្នាំ ២០២៥ ហើយរហូតដល់ឆ្នាំ២០៣០ ប្រែក្លាយទេសចរណ៍ទៅជាវិស័យសេដ្ឋកិច្ចមុខព្រួញ ជាមួយនឹងការអភិវឌ្ឍន៍ប្រកបដោយចីរភាព; ក្លាយជាគោលដៅទេសចរណ៍ដ៏ទាក់ទាញពិសេស ដែលមានសមត្ថភាពប្រកួតប្រជែងខ្ពស់។ ក្នុងដំណាក់កាលខាងមុខ ខេត្តNinh Thuan ខិតខំទទួលភ្ញៀវទេសចរណ៍ចំនួន ៦ លាននាក់។

រីឯខ្លួនវិញ លោក Madan Mohan Sethi អគ្គកុងស៊ុលឥណ្ឌាប្រចាំទីក្រុងហូជីមិញ បានវាយតម្លៃខ្ពស់ចំពោះសក្តានុពល គុណសម្បត្តិ ក៏ដូចជាការតម្រង់ទិសសម្រាប់ការអភិវឌ្ឍទេសចរណ៍ខេត្ត Ninh Thuan។ លោក Madan Mohan Sethi មានបំណងចង់ជំរុញកិច្ចសហប្រតិបត្តិការក្នុងការអភិវឌ្ឍន៍ទេសចរណ៍រវាងឥណ្ឌា-វៀតណាមនិយាយរួម និងជាមួយខេត្ត Ninh Thuan និយាយដោយឡែក ជាមួយស្ថានអគ្គកុងស៊ុលឥណ្ឌាប្រចាំនៅទីក្រុងហូជីមិញធ្វើជាស្ពានតភ្ជាប់ ផ្តល់ព័ត៌មានសម្រាប់អាជីវកម្មទេសចរណ៍ឥណ្ឌាបានស្គាល់ដល់ខេត្ត Ninh Thuan និងរួមគ្នាវិនិយោគនិងអភិវឌ្ឍន៍ខេត្តក្នុងប៉ុន្មានឆ្នាំខាងមុខ៕

ប្រតិកម្មទៅវិញ