តបស្នងសងគុណបណ្ដាជំនាន់កម្មាភិបាល និងយុទ្ធជន នៃ “ ក្រុមនាវាឥតលេខ”

Chia sẻ
(VOVWORLD) - នាថ្ងៃទី ២០ខែតុលា នៅ វិមានកេរ្កិ៍ដំណែលផ្លូវហូជីមិញលើសមុទ្រ កំពង់ផែ Loc An ឃុំ Phuoc Thuan ស្រុក Xuyen Moc (ខេត្ត Ba Ria Vung Tau) បញ្ជាការដ្ឋាន កងទ័ពជើងទឹកតំបន់ ២ តំណាងថ្នាក់ដឹកនាំអាជ្ញាធរមូលដ្ឋាន និងអតីតយុទ្ធជននៃសមាគមន៍ប្រពៃណីនាវាឥតផ្លាកលេខ បានរៀបចំពីធីអុជធូបទាន ក្នុងឱកាសរំលឹកខួបលើកទី ៦០ ទិវាបើកផ្លូវហូជីមិញលើសមុទ្រ (២៣  តុលា ឆ្នាំ ១៩៦១ -  ២៣  តុលា ឆ្នាំ ២០២១) ។
តបស្នងសងគុណបណ្ដាជំនាន់កម្មាភិបាល និងយុទ្ធជន នៃ  “ ក្រុមនាវាឥតលេខ” - ảnh 1ពីធីអុជធូបទាន ក្នុងឱកាសរំលឹកខួបលើកទី ៦០ ទិវាបើកផ្លូវហូជីមិញលើសមុទ្រ (២៣  តុលា ឆ្នាំ ១៩៦១ -  ២៣  តុលា ឆ្នាំ ២០២១) (រូបថត៖ VNA)

នៅក្នុងពិធីអុជធូបនេះ ប្រតិភូបានរំលឹកអំពីយុទ្ធជ័យដ៏ត្រចះត្រចង់របស់បណ្ដាជំនាន់កម្មាភិបាល និងយុទ្ធជននៃ “ ក្រុមនាវាឥតលេខ”កងទ័ព និងប្រជាជន មូលដ្ឋាន នៅតាមទីតាំងទទួលអាវុធរបស់ “ក្រុមនាវាឥតលេខ” ដែលបានដឹកជញ្ជូនពីភាគខាងជើងទៅកាន់តំបន់ណាមបូ ក្នុងនោះមានកំពុងផែ Loc An។ យុទ្ធជ័យដ៏អង់អាចក្លាហានរបស់កម្មាភិបាល និងយុទ្ធជននៃ “ក្រុមនាវាឥតលេខ” បានរួមចំណែកលើកកម្ពស់លទ្ធិវីរភាពបដិវត្តន៍ ហើយជានិមិត្តរូបនៃឆន្ទៈ និងសេចក្តីប្រាថ្នា“ គ្មានអ្វីដែលថ្លៃថ្លាជាងឯករាជ្យនិងសេរីភាព” របស់ប្រជាជនវៀតណាមឡើយ។

ក្នុងឱកាសនេះ បញ្ជាការដ្ឋានកងទ័ពជើងទឹកតំបន់ទី ២ បានប្រគល់នាវាគ្មានផ្លាកលេខសប្បនិមិត្ត ដែលមានលេខសម្ងាត់ C41 នៃ“ នាវាគ្មានផ្កាកលេខ” ព្រមទាំងជូនអំណោយចំនួន ៥ កញ្ចប់ជូនក្រុមគ្រួសារគោលនយោបាយនៅស្រុក Xuyen Moc និងស្រុក Dat Do។

ក្នុងឱកាសនេះ នាយប់ថ្ងៃទី ២០ខែតុលា នៅទីក្រុងហាណូយ មជ្ឈមណ្ឌលផ្សាយសម្លេង និងទូរទស្សន៍យោធាបានរៀបចំកម្មវិធីសិល្បៈ ដោយប្រធានបទ“ រឿងព្រេងនិទាន និង អនាគត” ដើម្បីរំលឹកដល់យុវជនជំនាន់ក្រោយអំពីយុទ្ធជ័យរបស់បុព្វបុរស ដែលបានលះបង់អាយុជីវិតដើម្បីការពារផ្លូវ និងកំពង់ផែរបស់ក្រុមនាវាឥតលេខ ដោយរួមចំណែកទៅក្នុងបុព្វហេតុរំដោះវៀតណាមខាងត្បូង ឯកភាពប្រទេសជាតិផងដែរ៕

ប្រតិកម្មទៅវិញ