|
តំបន់សមូហភាពបុគ្គលនិម្នាក់ៗពង្រីកការផ្តើមគំនិតធានាសន្តិសុខប្រភពទឹក (Image: VNA) |
(VOVworld) – តំបន់សមូហភាពបុគ្គលម្នាក់ៗ ពង្រីកការផ្តើមគំនិតធានាសន្តិសុខ
ប្រភពទឹក។ នេះគឺជាការបញ្ជាណែនាំរបស់ឧបនាយរដ្ឋមន្ត្រីរដ្ឋាភិបាលវៀតណាម
លោក Hoang Trung Hai នៅសិក្ខាសាលានិងការតាំងពិណ៌រ អន្តរជាតិលើកទី ៥
“សន្តិសុខប្រភពទឹកក្នុងសតិវតរ្សបំរ៉ែបំរួល” (VACI 2015) ដែលបានប្រព្រឹត្តទៅនា
ព្រឹកថ្ងៃទី ១៩ តុលា នៅទីក្រុងហាណូយ។ លោក Hoang Trung Hai បានឲ្យដឹងថា៖ រដ្ឋាភិបាលវៀតណាមកំពុងខំប្រឹងប្រែងប្រមូលផ្តុំទៅ លើការកែលំអរគោលនយោ
បាយច្បាប់និងយុទ្ធសាស្ត្រខាងប្រភពធនធានទឹក សំដៅលើកំពស់ប្រសិទ្ធភាពនៃ
ការគ្រប់គ្រងការពារធ្វើអាជីវកម្មនិងការប្រើប្រាស់ ប្រភពទឹកឲ្យបានសមស្រប។
ទន្ទឹមនឹងនោះ លោក Hoang Trung Hai ក៏បានសង្កត់ធ្ងន់ទៅលើសារៈសំខាន់នៃ
ការបង្កើនតួនាទីរបស់វិទ្យាសាស្ត្របច្ចេកវិទ្យានិងកិច្ចសហប្រតិបត្តិការអន្តរជាតិ
ក្នុងការធានាសន្តិសុខប្រភពទឹក ផងដែរ៕