តំបន់សេដ្ឋកិច្ចច្រកទ្វារព្រំដែន Moc Bai នៅមានសក្តានុពលជាច្រើនសម្រាប់ការអនុវត្ត

Chia sẻ
(VOVWORLD) - ទីនេះជាទីតាំងយុទ្ធសាស្ត្រ ជាភូមិសាស្ត្រសេដ្ឋកិច្ច និងភូមិសាស្ត្រនយោបាយ មានសក្ដានុពលខ្លាំងសម្រាប់ការអភិវឌ្ឍន៍ក្លាយទៅជាចំណុចប្រសព្វនៃច្រករបៀងសេដ្ឋកិច្ចភាគខាងត្បូង។ 
តំបន់សេដ្ឋកិច្ចច្រកទ្វារព្រំដែន Moc Bai នៅមានសក្តានុពលជាច្រើនសម្រាប់ការអនុវត្ត - ảnh 1ទិដ្ឋភាពនៃសិក្ខាសាលា (រូបថត៖ VOV)

នាថ្ងៃទី ១០ សីហា អញ្ជើញធ្វើជាប្រធានសិក្ខាសាលាវិទ្យាសាស្ត្រ “ទស្សនវិស័យ និងដំណោះស្រាយអភិវឌ្ឍន៍តំបន់សេដ្ឋកិច្ចច្រកទ្វារព្រំដែន Moc Bai ក្នុងទិសដៅជា ទីក្រុង - ឧស្សាហកម្ម - សេវាកម្មច្រកទ្វារព្រំដែនបៃតង់និងនិរន្តរភាពក្នុងដំណាក់កាលដល់ឆ្នាំ ២០៣០ ចក្ខុវិស័យដល់ឆ្នាំ ២០៤៥” សាស្ត្រាចារ្យ-បណ្ឌិត លោក Nguyen Xuan Thang ប្រធានក្រុមប្រឹក្សាទ្រឹស្តីមជ្ឈិម នាយកបណ្ឌិត្យសភានយោបាយជាតិហូជីមិញ បានវាយតម្លៃថា តំបន់សេដ្ឋកិច្ចច្រកទ្វារព្រំដែន Moc Bai គឺជាច្រកទ្វារដ៏សំខាន់មួយសម្រាប់ការដឹកជញ្ជូន ពាណិជ្ជកម្មជាមួយបណ្តាប្រទេសអាស៊ាន និងឆ្ពោះទៅមហាសមុទ្រឥណ្ឌា។ ទីនេះជាទីតាំងយុទ្ធសាស្ត្រ ជាភូមិសាស្ត្រសេដ្ឋកិច្ច និងភូមិសាស្ត្រនយោបាយ មានសក្ដានុពលខ្លាំងសម្រាប់ការអភិវឌ្ឍន៍ក្លាយទៅជាចំណុចប្រសព្វនៃច្រករបៀងសេដ្ឋកិច្ចភាគខាងត្បូង។ ចាប់តាំងពីបានបង្កើតមក តំបន់សេដ្ឋកិច្ចច្រកទ្វារព្រំដែន Moc Bai មានការអភិវឌ្ឍជាវិជ្ជមាន។ ដោយអះអាងថា តំបន់នេះនៅមានសក្តានុពលជាច្រើនសម្រាប់ការអភិវឌ្ឍសេដ្ឋកិច្ចនេះ លោក Nguyen Xuan Thang បានចាត់ទុកថា៖ “វិសាលភាពនៃការរីករាលដាល និងសារៈសំខាន់នៃតំបន់សេដ្ឋកិច្ច Moc Bai មិនត្រឹមតែសម្រាប់ Tay Ninh ប៉ុណ្ណោះទេ ថែមទាំងជាតំបន់សេដ្ឋកិច្ចសំខាន់ទាំងមូលផងដែរ។ ដូច្នេះប្រសិនបើចង់ទទួលបានភាពជោគជ័យ មិនអាចបំបែកពីការអភិវឌ្ឍរបស់ខេត្ត Tay Ninh បានទេ នោះគឺជាទិដ្ឋភាពតែមួយជ្រុងប៉ុណ្ណោះ។ ប៉ុន្តែមិនអាចបំបែកចេញពីច្រករបៀងសេដ្ឋកិច្ចភាគខាងត្បូង តំបន់សេដ្ឋកិច្ចគន្លឹះខាងត្បូង តំបន់ភាគត្បូងប៉ែកខាងកើត  ដែលមានទីក្រុងហូជីមិញជាក្បាលម៉ាស៊ីន និងខេត្តជាច្រើនដូចជា Dong Nai, Ba Ria - Vung Tau, Binh Duong, Binh Phuoc ជាដើម”។

ក្នុងសិក្ខាសាលានេះ បទបង្ហាញជាច្រើនរបស់ក្រសួង ស្ថាប័នមជ្ឈិម និងអ្នកជំនាញ និងអ្នកវិទ្យាសាស្ត្របានចង្អុលបង្ហាញថា តំបន់សេដ្ឋកិច្ចច្រកទ្វារព្រំដែន Moc Bai ត្រូវដើរក្នុងទិសដៅ “បៃតង និងនិរន្តរភាព” ចាំបាច់ត្រូវវិនិយោគលើហេដ្ឋារចនាសម្ព័ន្ធដឹកជញ្ជូន ហេដ្ឋារចនាសម្ព័ន្ធបច្ចេកទេស… ដើម្បីអភិវឌ្ឍទៅជាមជ្ឈមណ្ឌលពាណិជ្ជកម្មអន្តរជាតិ៕

ប្រតិកម្មទៅវិញ