តំបន់វាលទំនាបទន្លេ Cuu Long ទប់ទល់នឹងបំរែបំរួលរបស់អាកាសធាតុ

Chia sẻ
(VOVworld) – នាថ្ងៃទី ២៧ ឧសភា នៅទីក្រុង Can Tho (ភាគខាងត្បូងវៀតណាម) អង្គការអភិរក្សបរិស្ថានអន្តជាតិ (IUNC) សហការជាមួយ
គណៈកម្មការទទួលបន្ទុក Nam Bo ខាងលិច បានរៀបចំ
សិក្ខាសាលាចាប់ផ្តើមគំរោងការ “វិធីសាស្ត្រធ្វើផែនការទូ ទៅសំដៅអនុវត្តយុទ្ធសាស្ត្រស្តីអំពីអនុសញ្ញាអន្តរជាតិជីវៈ
ចំរុះនិងបង្កើនការទប់ទល់នៃប្រព័ន្ធអេកូឡូស៊ីចំពោះការ
បំរែបំរួលរបស់អាកាសធាតុ”។
តំបន់វាលទំនាបទន្លេ Cuu Long ទប់ទល់នឹងបំរែបំរួលរបស់អាកាសធាតុ - ảnh 1
តំបន់វាលទំនាបទន្លេ Cuu Long ទប់ទល់នឹងបំរែបំរួលរបស់អាកាសធាតុ (Image: Vietnam+)


(VOVworld) – នាថ្ងៃទី ២៧ ឧសភា នៅទីក្រុង Can Tho (ភាគខាងត្បូងវៀតណាម) អង្គការអភិរក្សបរិស្ថានអន្តជាតិ (IUNC) សហការជាមួយគណៈកម្មការទទួលបន្ទុក
Nam Bo ខាងលិច បានរៀបចំសិក្ខាសាលាចាប់ផ្តើមគំរោងការ “វិធីសាស្ត្រធ្វើផែនការទូ ទៅសំដៅអនុវត្តយុទ្ធសាស្ត្រស្តីអំពីអនុសញ្ញាអន្តរជាតិជីវៈចំរុះនិងបង្កើនការទប់ទល់
នៃប្រព័ន្ធអេកូឡូស៊ីចំពោះការបំរែបំរួលរបស់អាកាសធាតុ”។ គោលដៅនៃគំរោងការណ៍
នេះសំរាប់វៀតណាមគឺ៖ បង្កើនការទប់ទល់នឹងបំរែបំរួល នៃតំបន់វាលទំនាបទន្លេ Cuu
Long តាមរយៈការស្តារលទ្ធភាពសម្របសម្រួលទឹកជំនន់ របស់តំបន់ Dong Thap Muoi
និងតំបន់ Long Xuyen ឡើងវិញ។ ក្នុងសិក្ខាសា លាលើកនេះ បណ្ដាអ្នកវិទ្យាសាស្ត្រ
បានចាត់ទុកថា៖ យើងត្រូវផ្លាស់ប្តូររបៀបផលិត កម្មដើម្បីលើកកំពស់គុណភាពនិង
តំលៃស្រូវអង្ករ ឬ កាត់បន្ថយផ្ទៃដីដាំស្រូវដើម្បីជំនួសដាំឈើផ្សេងៗដែលសមស្របនឹង
លក្ខណៈធម្មជាតិនៅតំបន់នេះ។ សមាជិកនៃគណៈពិគ្រោះយោបល់នៃគំរោងផែនការណ៍ សាស្ដ្រាចារ្យ Duong Van Ni បានឲ្យដឹងថា៖

“គំរោងការណ៍នេះដោយឈរលើបទពិសោធន៍របស់អ្នកជំនាញការនានាដែលបានធ្វើ ការងារនៅតំបន់វាលទំនាបទន្លេ Cuu Long ក្នុងរយៈពេលប៉ុន្មានឆ្នាំជាច្រើន។ យើងនឹង ផ្តល់មតិនិងពិគ្រោះយោបល់សំរាប់គំរោងផែនការថ្នាក់ខេត្តនិងថ្នាក់តំបន់ដើម្បីរៀបចំ ផែនការឲ្យសមស្របតាមទិសអភិវឌ្ឍន៍ដោយចីរភាពនាពេលអនាគត។ គំរោងការណ៍ នេះមិនត្រឹមតែដោះស្រាយគោលដៅសេដ្ឋកិច្ចប៉ុណ្ណទេថែមទាំងគោលដៅបរិស្ថាន និងរក្សាភាពសម្បូរបែបខាងជីវចំរុះក្នុងតំបន់នេះទៀតផង៕”

ប្រតិកម្មទៅវិញ