តំបន់នានាលើទូទាំងប្រទេសរៀបចំសកម្មភាពជាច្រើនអបអរទិវាបង្កើតសម្ព័ន្ធសមាគមនារីវៀតណាម

Chia sẻ

(VOVWORLD) -  នាយប់ថ្ងៃទី ១៨ ខែតុលា សម្ព័ន្ធយុវជនទីក្រុងហាណូយបានសហការជាមួយគណៈកម្មាធិការបក្ស នៃប្លុកអាជីវកម្មហាណូយ រៀបចំកម្មវិធី “ផ្ការីកតាមដងវិថី” សម្រាប់កម្មការិនីផ្នែកសំអាតបរិស្ថានដើម្បីបង្ហាញ ពីមនោសញ្ជេតនានិងការចែករំលែកចំពោះនារីដែលកំពុងបំណេញការងារនៅក្នុងស្ថានភាពបរិស្ថានមិនសូវល្អ។ គណៈកម្មាធិការចាត់តាំងបានរៀបចំអំណោយចំនួន ៥០ កញ្ចប់ ជូនដល់កម្មការិនីចំនួន ៥០នាក់នៃក្រុមហ៊ុនបរិស្ថានទីក្រុងហាណូយ។

នាថ្ងៃទី ១៨ ខែតុលា សម្ព័ន្ធយុវជនខេត្ត Quang Nam បានសហការជាមួយសម្ព័ន្ធសមាគមនារីខេត្ត Quang Nam រៀបចំវេទិកាស្ដីពី “កសាងគ្រួសាររុងរឿង រីកចម្រើនសប្បាយរីករាយនិងអរិយ្យធម៌” ។ វាគ្មិនបានបកស្រាយអំពីតួនាទីរបស់គ្រួសារនៅក្នុងការអភិវឌ្ឍនិងស្ថេរភាពនៃសង្គម ដែលជាកន្លែងផ្គត់ផ្គងធនធានមនុស្សនិងរក្សានូវតម្លៃវប្បធម៌ប្រពៃណី។ ក្នុងឱកាសនេះគណៈចាត់តាំងបានប្រារព្ធពិធីលើកតម្កើងនារីវ័យក្មេងចំនួន ២០ នាក់ ដែលបានរួមចំណែកជាច្រើនក្នុងសកម្មភាពសប្បុរសធម៌នៅក្នុងខេត្តនិងផ្តល់អំណោយដល់សមាជិកស្ត្រីដែលមានការលំបាកផងដែរ៕

ប្រតិកម្មទៅវិញ