ទឹកជំនន់បង្កឡើងការខូចខាតយ៉ាងធ្ងន់ធ្ងរនៅតំបន់ភាគខាងជើងវៀតណាម |
នៅខេត្ត Son La ភាគខាងជើងវៀតណាម មានផ្ទះប្រមាណជាង១ពាន់៥រយ ខ្នងដែលត្រូវរងផលប៉ះពាល់។ ទំហំផ្ទៃដីដាំស្រូវ ដំណាំ ដើមឈើហូបផ្លែ និង ស្រះទឹកចិញ្ចឹមត្រីដែលត្រូវទឹកជំនន់កួចយកទៅបាត់គឺ៩៦០ហិកតា។ សាលារៀន ចំនួន១១និងសំណង់វារីអគ្គីសនីចំនួន៤៥ក៏ត្រូវរងការខូចខាតផងដែរ។ នៅ ខេត្តក្រុងផ្សេងនានាដូចជាខេត្ត Yen Bai និងទីក្រុង Dien Bien ទឹកជំនន់ក៏បង្ក ឡើងការខូចខាតយ៉ាងធ្ងន់ធ្ងរដែលឡើងដល់ទៅរាប់រយពាន់លានដុងផងដែរ។
ចំពោះមុខស្ថានភាពនោះ តំបន់ទាំងនោះបានចលនាគ្រប់កម្លាំង ដើម្បី ជំនះពុះពារលើផលវិបាក ជម្លៀសក្រុមគ្រួសារដែលបាត់បង់ផ្ទះសម្បែង ព្រមទាំងដោះ ស្រាយការបាក់ស្រុតដីដែលកើតមានឡើងនៅខ្សែផ្លូវនានា ដើម្បីធានាសុវត្ថិភាព ចរាចរណ៍។ លោក Bui Minh Hai នាយករងមន្ទីរកសិកម្មនិងអភិវឌ្ឍន៍ជនបទ ខេត្ត Dien Bien បានឲ្យដឹងថា៖
“យើងខ្ញុំកំពុងបញ្ជាណែនាំបណ្ដាឃុំស្រុកផ្តោតទៅលើការដោះស្រាយនៅហ្នឹងកន្លែង ចលនាគ្រប់កម្លាំងចូលរួមជួយឧបត្ថម្ភប្រជាជនក្នុងការជំនះពុះពារលើ ផលវិបាក ធានាសុវត្ថិភាពចរាចរណ៍ ការពារសាលារៀនសម្រាប់ប្អូនៗសិស្សា នុសិស្សនាថ្ងៃបើកឆ្នាំសិក្សាថ្មី”៕