តំបន់នានានៅទូទាំងប្រទេសដាំដើមឈើនាដើមនិទាឃរដូវ

Chia sẻ
(VOVWORLD) -នាព្រឹកថ្ងៃទី ១១ ខែកុម្ភៈ ខេត្ត Son La បានរៀបចំពិធីបំផុសការដាំដើមឈើនិទាឃរដូវ ឆ្នាំកុរ ឯកស័ក ២០១៩។ នៅទីនេះ ស្ថាប័ន និងអង្គភាពនានាបានដាំដើមឈើគ្រប់ប្រភេទជាង ៣០០ ដើម។ សកម្មភាពនេះសំដៅបន្តលើកកម្ពស់ការយល់ដឹងអំពីផលប្រយោជន៍នៃការដាំដើមឈើ រួមចំណែកកសាងទីក្រុងអភិវឌ្ឍន៍លើគ្រប់ជ្រុងជ្រោយដោយចីរភាព និងធានាបរិស្ថាននគរបៃតង និងស្រស់ស្អាត។
តំបន់នានានៅទូទាំងប្រទេសដាំដើមឈើនាដើមនិទាឃរដូវ - ảnh 1 តំបន់នានានៅទូទាំងប្រទេសដាំដើមឈើនាដើមនិទាឃរដូវ

តំបន់ និងអង្គភាពនានានៅទូទាំងខេត្ត Lao Cai បានចាប់ផ្ដើមដាំដើមឈើនាដើមនិទាឃរដូវ ក្នុងបរិយាកាសសប្បាយរីករាយ។ ទីកន្លែងដាំដើមឈើបានប្រមូលផ្ដុំនៅដីទំនេរនៃគម្រោងដាំដើមឈើ ដាំព្រៃឈើ។ មានដើមឈើប្រមាណ៤០០ ០០០ ដើម នឹងត្រូវបានដាំក្នុងឱកាសនេះ។

នាថ្ងៃដដែល នៅមណ្ឌលកេរ្តិ៍ដំណែលប្រវត្តិសាស្ត្រព្រះវិហារ Hung នៅខេត្ត Phu Tho ក៏បានរៀបចំពិធីបំផុស “បុណ្យតេតដាំដើមឈើ ដឹងគុណលោកអ៊ុំហូជានិច្ច” និទាឃរដូវ ឆ្នាំកុរ ឯកស័ក ២០១៩ ផងដែរ៕

ប្រតិកម្មទៅវិញ