តំបន់នានាទូទាំងប្រទេសវៀតណាមបង្កើនកិច្ចការពារនិងប្រយុទ្ធប្រឆាំងជំងឺរាតត្បាតកូវីដ ១៩

Chia sẻ

(VOVWORLD) -  តាមនោះ ប្រជាជនទាំងអស់មកពីខេត្ត Hai Duong ចាប់ពីម៉ោងសូន្យថ្ងៃទី ២ ខែកុម្ភៈ នឹងត្រូវយកសំណាកនិងស្នើឲ្យតាមដានសុខភាពនៅផ្ទះផ្ទាល់ខ្លួន។

តំបន់នានាទូទាំងប្រទេសវៀតណាមបង្កើនកិច្ចការពារនិងប្រយុទ្ធប្រឆាំងជំងឺរាតត្បាតកូវីដ ១៩ - ảnh 1ចាប់ពីម៉ោងសូន្យថ្ងៃទី ១៨ ខែកុម្ភៈ ខេត្ត Thai Binh ចាប់ផ្តើមបិទជាបណ្តោះអាសន្នរមណីដ្ឋាន

ចំពោះមុខការវិវឌ្ឍដ៏ស្មុគស្មាញ នៃស្ថានភាពជំងឺរាតត្បាត នៅយប់ថ្ងៃទី ១៧ ខែកុម្ភៈទីក្រុងហាណូយបានបើកកិច្ចប្រជុំតាមអ៊ិនធឺរណែត ជាមួយខ័ណ្ឌ ស្រុកនានា ដើម្បីពិភាក្សាអំពីវិធានការបង្ការ ក្នុងនោះផ្តោតលើ ការបង្កើនការធ្វើតេស្តិ៍ សម្រាប់ករណីត្រឡប់មកពីតំបន់ផ្ទុះជំងឺរាតត្បាត។

លោក Chu Xuan Dung អនុប្រធានគណៈកម្មាធិការប្រជាជន ទីក្រុងហាណូយបានស្នើដល់បណ្តាស្រុកនិងភ្នាក់ងារជំនាញរបស់ទីក្រុង ឲ្យបើកទូលាយមុខសញ្ញាដែលត្រូវធ្វើតេស្តិ៍។ តាមនោះ ប្រជាជនទាំងអស់មកពីខេត្ត Hai Duong ចាប់ពីម៉ោងសូន្យថ្ងៃទី ២ ខែកុម្ភៈ នឹងត្រូវយកសំណាកនិងស្នើឲ្យតាមដានសុខភាពនៅផ្ទះផ្ទាល់ខ្លួន។

នាថ្ងៃទី ១៧ ខែកុម្ភះ គណៈកម្មាធិការប្រជាជនខេត្ត Thai Binh បានចេញឯកសារស្តីពីការបិទជាបណ្តោះអាសន្ន មិនទទួលភ្ញៀវនៅតាមរមណីដ្ឋាន បេតិកភណ្ឌ និងទីតាំងសាសនានានានៅខេត្តនេះ ចាប់ពីម៉ោងសូន្យ ថ្ងៃទី ១៨ ខែកុម្ភៈឆ្នាំ ២០២១។ ចំពោះសេវាកម្មអាហារ (រាប់បញ្ចូលទាំងអាហារពេលព្រឹក) និងសេវាកម្មភេសជ្ជៈផ្សេងទៀត (រួមទាំងកាហ្វេ តែ ក្រូចឆ្មារ ... ) ម្ចាស់សហគ្រាស អាជីវកម្ម អ្នកលក់ ដែលបើកសម្រាប់លក់នៅក្នុងផ្ទះ ត្រូវធានាចម្ងាយអប្បបរមា ហាមការប្រើប្រាស់ចិញ្ចើមផ្លូវសម្រាប់ធ្វើអាជីវកម្មជាដាច់ខាត៕

ប្រតិកម្មទៅវិញ