តំបន់នានាទូទាំងប្រទេសទទួលភ្ញៀវទេសចរដើមឆ្នាំ២០១៨

Chia sẻ
(VOVWORLD) -នាព្រឹកថ្ងៃទី១មករា លោក Lebreton Didier ភ្ញៀវទេសចរមកពីបារាំងដែលធ្វើ ដំណើរតាមជើងយន្តហោះលេខ VN18 របស់ក្រុមហ៊ុនអាកាសចរណ៍វៀតណាម Airlines ចុះចត់នៅព្រលានយន្តហោះអន្តរជាតិ Noi Bai គឺបានក្លាយទៅជាភ្ញៀវទេសចរ ដំបូងគេបង្អស់មកទស្សនាទីក្រុងហាណូយនាឆ្នាំ២០១៨។ 
តំបន់នានាទូទាំងប្រទេសទទួលភ្ញៀវទេសចរដើមឆ្នាំ២០១៨ - ảnh 1 នាយកមន្ទីទេសចរណ៍ហាណូយ លោក Tran Duc Hai ជូនវត្ថុអនុស្សវរីយ៍ចំពោះ លោក Didier

លោក Didier បានចែករំលែកថា នេះ ជាលើកទី៣ហើយដែលលោកមកវៀតណាមហើយលោកនិងភារិយា នឹងចំណាយរយៈពេល១ខែ ដើម្បីទស្សនាសោភណ្ឌភាពដ៏ស្រស់ស្អាតរបស់វៀតណាម។

        ផ្នែកទេសចរណ៍ទីក្រុង Da Nang បានទទួលជើងហោះហើរអន្តរជាតិធ្វើដំណើរ ពីកូរ៉េខាងត្បូងមកដល់ព្រលានយន្តហោះអន្តរជាតិ Da Nang។ លោក Hoang Ngoc Thanh នាយករងមជ្ឈមណ្ឌលពន្លឿនទេសចរណ៍ទីក្រុង Da Nang បានឲ្យដឹងថា៖

        “ឆ្នាំកន្លងទៅ យើងខ្ញុំបានបើកឲ្យដំណើរការជើងហោះហើរ Osaka-Da Nang។ ឆ្នាំនេះ យើងខ្ញុំបានរួមសហការជាមួយក្រុមហ៊ុនអាកាសចរណ៍អន្តរជាតិហើយក្រុម ហ៊ុនអាកាសចរណ៍ក៏បានខិតខំពន្លឿននិងបើកឲ្យដំណើរការជើងហោះហើរមួយចំនួន ទៀតមកទីក្រុង Da Nang ផងដែរ”៕

ប្រតិកម្មទៅវិញ