ដើម្បីជួយជ្រោមជ្រែងទិវាប្រជាជនទាំងមូលចូលបរិច្ចាគឈាមដោយស្ម័គ្រចិត្ត នាព្រឹកថ្ងៃទី ៧ ខែមេសានេះ គណៈចលនាការបរិច្ចាគឈាមស្ម័គ្រចិត្តនៃទីក្រុង Da Nang បានប្រារព្ធពិធីបុណ្យបរិច្ចាគឈាមបេះដូងក្រហម នៅក្នុងពិធីបុណ្យនេះ មានមនុស្សជិត ១ពាន់នាក់ ជានិស្សិត យុវជន កងកម្លាំងប្រដាប់អាវុធនិងប្រជាជនដែលចូលរួមវិភាគទានបរិច្ចាកឈាមជាង ៧០០ ប្លោក ដើម្បីផ្គត់ផ្គង់ដល់មន្ទីរពេទ្យនិងមណ្ឌលសុខភាពនៃទីក្រុង Da Nang ផងដែរ។ ចូលរួមក្នុងពិធីបុណ្យបរិច្ចាគបេះដូងក្រហមនៅព្រឹកថ្ងៃថ្ងៃទី៧ខែមេសានេះ មិត្ត Le Chi Duc និស្សិតនៃសាកលវិទ្យាល័យបច្ចេកវិទ្យា Da Nang បានលើកឡើងថា៖
“ខ្ញុំបានចូលរួមបរិច្ចាកឈាមជាច្រើនដងហើយ និងខ្ញុំមានអារម្មណ៍ថា ការបរិច្ចាក ឈាមនេះគឺមានប្រយោជន៍ជាក់ស្តែងណាស់។ ដំណក់ឈាមរបស់ខ្ញុំបានឲ្យទៅ ក៏មាន ន័យថា នឹងជួយសង្គ្រោះបានមនុស្សច្រើននាក់។ តាមរយៈនេះ ខ្ញុំមានបំណងថា មិនទាំងអស់គ្នា នឹងរួមដៃដើម្បីបរិច្ចាគឈាមសម្រាប់ជួយសង្គ្រោះដល់អ្នកជំងឺដែលត្រូវការឈាម។ នៅពេលខ្ញុំបរិច្ចាគឈាមហើយ ខ្ញុំមានអារម្មណ៍ថា សុខភាពនៅធម្មតាដែរ”។
នាព្រឹកថ្ងៃទី ៧ ខែមេសានៅសកលវិទ្យាល័យ Khanh Hoa គណៈចលនាការបរិច្ចាគ ឈាមដោយស្ម័គ្រចិត្តនៅខេត្ត Khanh Hoa បានបំផុសខែធ្វើសកម្មភាពជួយជ្រោម ជ្រែង “ទិវាប្រជាជនទាំងមូលចូលរួមការបរិច្ចាគឈាដោយស្ម័គ្រចិត្ត” ដោយទទួលបានឈាម ៣៥០ ប្លោក ផងដែរ៕