ភ្លៀងធ្លាក់ខ្លាំងជាមួយខ្យល់បក់ខ្លាំងបណ្តាលឱ្យដើមឈើជាច្រើនដើមបានដួលរលំ (រូបថតៈ VOV) |
នៅក្នុងកិច្ចប្រជុំគណៈកម្មាធិការដឹកនាំទទួលបន្ទុកការបង្ការនិងទប់ទល់ជាមួយគ្រោះមហន្តរាយធម្មជាតិ ដែលបានប្រព្រឹត្តទៅនាថ្ងៃទី ៣ ខែសីហានៅទីក្រុងហាណូយនោះ លោក Tran Quang Hoai អនុប្រធានគណៈកម្មាធិការដឹកនាំទទួលបន្ទុកការបង្ការនិងទប់ទល់ជាមួយគ្រោះមហន្តរាយ បានស្នើឱ្យបណ្តាមូលដ្ឋាន តាមដានយ៉ាងដិតដល់នូវកម្រិតទឹកភ្លៀងនិងទឹកជំនន់នៃព្យុះ Wipha ដើម្បីការពារការស្រុតបាក់ដីនិងទឹកជំនន់។ លោក Tran Quang Hoai បានអោយដឹងថា៖ “ត្រូវធានាសុវត្ថិភាពនិងអាយុជីវិតរបស់ប្រជាជននៅតំបន់ដែលអាចកើតឡើងការស្រុតបាកដីនិងទឹកជំនន់។ មិនត្រឹមតែធានាសុវត្ថិភាពសម្រាប់ប្រជាជនតាមតំបន់លំនៅដ្ឋានប៉ុណ្ណោះទេ ថែមទាំងត្រូវធានាសុវត្ថិភាពតាមដងផ្លូវដែលមានហានិភ័យនៃការបាក់ដី ទឹកជំនន់និងការបែកបាក់ជាដើម។ ផ្នែកដឹកជញ្ជូនត្រូវពង្រឹងការត្រួតពិនិត្យនិងយាម ព្រមទាំងដឹកនាំអោយមូលដ្ឋាននានាដាក់ផ្លាក់ព្រមានបន្ទាន់ កុំអោយមានគ្រោះថ្នាក់អកុសលនានាផងដែរ”។
នៅខេត្ត Quang Ninh ដែលជាកន្លែងព្យុះ Wipha បោកបក់យ៉ាងខ្លាំង។ ហើយភ្លៀងធ្លាក់ខ្លាំងបណ្តាលទឹកជំនន់នៅស្រុកជ្រាយទីក្រុង Hai Phong ដោយជះឥទ្ធិពលទៅលើដំណាំដាំដុះជាច្រើនហិកតាផងដែរ៕