តំបន់ថ្មប៉ប្រះទឹក Tu Chinh គឺជាផ្នែកមួយនៃតំបន់ខ្ពង់រាបបាតសមុទ្រវៀតណាម

Chia sẻ
(VOVWORLD) - វៀតណាមប្រឆាំងដាច់ខាតរាល់សកម្មភាពដែលរំលោភលើអធិបតេយ្យភាពរបស់ខ្លួន សិទ្ធិអធិបតេយ្យភាព និងសិទ្ធិយុត្តាធិការរបស់វៀតណាមចំពោះតំបន់សមុទ្រ ត្រូវបានបង្កើតឡើងស្របតាមច្បាប់អន្តរជាតិ ជាពិសេសអនុសញ្ញាអង្គការសហប្រជាជាតិស្តីពីច្បាប់សមុទ្រឆ្នាំ ១៩៨២។ 
តំបន់ថ្មប៉ប្រះទឹក Tu Chinh គឺជាផ្នែកមួយនៃតំបន់ខ្ពង់រាបបាតសមុទ្រវៀតណាម - ảnh 1លោកស្រី Pham Thu Hang អ្នកនាំពាក្យក្រសួងការបរទេសវៀតណាម (រូបថត៖ VOV)

នារសៀលថ្ងៃទី ២៩ ខែកុម្ភៈ នៅសន្និសីទកាសែតប្រចាំសប្តាហ៍របស់ក្រសួងការបរទេស  អញ្ជើញឆ្លើយសំណួររបស់អ្នកសារព័ត៌មានអំពីការដែលចិនបញ្ជូននាវាឆ្មាំសមុទ្រប្រតិបត្តិការក្នុងតំបន់ថ្មប៉ប្រះទឹករបស់វៀតណាមនាពេលថ្មីៗនេះ អ្នកនាំពាក្យក្រសួងការបរទេស លោកស្រី Pham Thu Hang បានឲ្យដឹងថា៖ គោលជំហររបស់វៀតណាមចំពោះតំបន់ថ្មប៉ប្រះទឹក Tu Chinh គឺគោលជំហរឥតងាករេ និងត្រូវបានបញ្ជាក់ជាច្រើនសាររួចមកហើយ។ តាមនោះ តំបន់ថ្មប៉ប្រះទឹក Tu Chinh គឺជាផ្នែកមួយរបស់តំបន់ខ្ពង់រាបបាតសមុទ្ររបស់វៀតណាម ហើយត្រូវបានកំណត់អធិបតេយ្យភាពយ៉ាងពេញលេញស្របតាមអនុសញ្ញាអង្គការសហប្រជាជាតិស្តីពីច្បាប់សមុទ្រឆ្នាំ ១៩៨២។ វៀតណាមប្រឆាំងដាច់ខាតរាល់សកម្មភាពដែលរំលោភលើអធិបតេយ្យភាពរបស់ខ្លួន សិទ្ធិអធិបតេយ្យភាព និងសិទ្ធិយុត្តាធិការរបស់វៀតណាមចំពោះតំបន់សមុទ្រ ត្រូវបានបង្កើតឡើងស្របតាមច្បាប់អន្តរជាតិ ជាពិសេសអនុសញ្ញាអង្គការសហប្រជាជាតិស្តីពីច្បាប់សមុទ្រឆ្នាំ ១៩៨២។ វៀតណាមកំពុងការពារ ហើយនឹងប្រកាន់យ៉ាងខ្ជាប់ខ្ជួនការពារសិទ្ធិ និងផលប្រយោជន៍ស្របច្បាប់ នៅសមុទ្រ ដោយមធ្យោបាយសន្តិវិធី ស្របតាមច្បាប់អន្តរជាតិ៕

ប្រតិកម្មទៅវិញ