លោកនាយករដ្ឋមន្ត្រី Nguyen Xuan Phuc អញ្ជើញថ្លែងនៅជំនួបធ្វើការជាមួយថ្នាក់ដឹកនាំជាន់ខ្ពស់នៃខេត្តក្រុងនានានៅតំបន់ដីសណ្ដទន្លេ Cuu Long។ (រូបថត៖ VGP) |
អញ្ជើញថ្លែងនៅជំនួបនេះ លោកនាយករដ្ឋមន្ត្រី Nguyen Xuan Phuc បានលើកច្បាស់ថា ជម្ងឺរាតត្បាតបានផ្ទុះឡើងវិញនៅតំបន់ភាគកណ្ដាល ហើយកំពុងប្រែប្រួលយ៉ាងស្មុគស្មាញ។ ក្រៅពីនោះ សេដ្ឋកិច្ចសកលកំពុង ធ្លាក់ចុះដុនដាប ក្នុងនោះមានដៃគូសំខាន់ៗរបស់វៀតណាមផង។ ក្នុងកាលៈទេសៈ នេះ លោកនាយករដ្ឋមន្រ្តីបានសំណូមពរឲ្យតំបន់ទាំងអស់មិនត្រូវមើល ស្រាលការងារបង្ការនិងប្រយុទ្ធប្រឆាំងជម្ងឺឡើយ ព្រមទាំងខិតខំប្រឹងប្រែងអនុវត្ត គោលដៅដើរទន្ទឹមគ្នាទាំង២ដែលត្រូវបានដាក់ចេញផងដែរ។
លោកនាយករដ្ឋមន្រ្តីបានចាត់ទុកថា តំបន់ដីសណ្ដទន្លេ Cuu Long មិនត្រឹមតែមានសារសំខាន់យុទ្ធសាស្ត្រក្នុងការអភិវឌ្ឍកសិកម្ម ផលិតស្រូវ អង្ករ ផ្លែឈើ និងជលផលប៉ុណ្ណោះទេ ថែមទាំងជាកម្លាំងចលករដើម្បីជំរុញ ការអភិវឌ្ឍសេដ្ឋកិច្ចនៃប្រទេសជាតិទាំងមូលទៀតផង។
ដោយផ្អែកលើមូលដ្ឋាននោះ លោកនាយករដ្ឋមន្រ្តីបានសំណូមពរឲ្យ ថ្នាក់ដឹកនាំតំបន់ ត្រូវជួយ សម្រួលដល់វិនិយោគិនទាំងជាតិនិងអន្តរជាតិ ក្ដាប់ជាប់លំហូរទុនវិនិយោគដែលកំពុងប្ដូរទិសចូលមក វៀតណាម អភិវឌ្ឍ ហេដ្ឋារចនាសម្ព័ន្ធ សេដ្ឋកិច្ចនគរ សេដ្ឋកិច្ចនៅពេលរាត្រីនិងសេដ្ឋកិច្ចឌីជីថល ជាដើម៕