|
តំបន់ដែនដី Guiana របស់បារាំងត្រូវបានជាប់គាំងដោយកូដកម្មទូទៅ (VNA) |
(VOVworld) – តំបន់ដែនដី Guiana របស់បារាំងកំពុងជាប់គាំងដោយ
កូដកម្មទូទៅទាក់ទិនដល់បញ្ហាបទល្មើសនិងសេដ្ឋកិច្ចដែលកើតមាន
ឡើង នាថ្ងៃទី ២៧ មិនា ហើយធ្វើឲ្យរាល់ជើងហោះហើរនិងការបាញ់កាំ
ជ្រួចមួយត្រូវ បានផ្អាក។ អង្គការសហជីពចំនួន ២៧ នៅទីនេះបាន
រៀបចំឡើងកូដកម្មទ្រង់ ទ្រាយធំនេះដែលជះឥទ្ធិពលទៅលើសេវ៉ាកម្ម
សាធារណៈនៅ Guiana។ បាតុករ ទាំងអស់បានសម្តែងការខឹងសម្បា
ចំពោះកំរិតបទល្មើសខ្ពស់ ចំណាយក្នុងជីវ ភាពរស់នៅថ្លៃ ក្នុងពេល
នោះ គុណភាពថែទាំសុខភាពនិងសេវ៉ាកម្មសាធារណៈ អន់ខ្សោយ។
បាតុករនានាបានបិទបណ្ដាផ្លូវទៅប៉្រស៊ីលនិង Suriname ព្រមទាំង
ដាក់សម្ពាធទៅលើមូលដ្ឋានធ្វើអាជីវកម្មនិងសាលារៀនត្រូវបិទទ្វារ
ផងដែរ។ តំណាងបាតុករបានទាមទាឲ្យរដ្ឋាភិបាលបារាំងបញ្ជូន
តំណាងរបស់ខ្លួនដើម្បីដំណើរការចរចារ។ ថ្លែងមតិនៅវិទ្យុសម្លេង RTL
រដ្ឋមន្ត្រីទទួលបន្ទុក តំបន់ដែនដីរបស់បារាំងនៅឯបរទេសបានអំពាវ
នាវបាតុករអត់ធ្មត់។ ប៉ុន្តែ រដ្ឋមន្ត្រី រូបនេះក៏បានឲ្យដឹងថា៖ បណ្ដា
លក្ខ័ណ្ឌសំរាប់ការចរចារមិនទាន់ទទួលបានដើម្បី លោកស្រីអាចទៅកាន់
Guiana ឡើយ៕