តំបន់កេរ្តិ៍ដំណែល Bach Dang Giang (ទីក្រុង Hai Phong) ត្រូវបានទទួលស្គាល់ជាកេរ្តិ៍ដំណែលប្រវត្តិសាស្ត្រជាតិ

Chia sẻ
(VOVWORLD) - ពិធីនេះជាឱកាសដើម្បី បង្ហាញនូវការដឹងគុណយ៉ាងជ្រាលជ្រៅរបស់ប្រជាជនវៀតណាមជំនាន់សព្វថ្ងៃចំពោះបណ្ដាវីរជនជំនាន់មុនៗ ដែលបានបង្កើតឡើងយុទ្ធជ័យដ៏ធំធេងនៅទន្លេ Bach Dang ព្រមទាំងរួមចំណែកដល់ការអប់រំនិងពង្រីកប្រពៃណីប្រវត្តិសាស្ត្រវប្បធម៌ ប្រពៃណីស្នេហាជាតិ និងតស៊ូរំដោះជាតិរបស់ប្រជាជនវៀតណាមក្នុងសម័យកាលផ្លាស់ប្ដូរថ្មីទៀតផង។
តំបន់កេរ្តិ៍ដំណែល Bach Dang Giang (ទីក្រុង Hai Phong) ត្រូវបានទទួលស្គាល់ជាកេរ្តិ៍ដំណែលប្រវត្តិសាស្ត្រជាតិ - ảnh 1ពិធីប្រគល់ប័ណ្ណរៀបចំណាត់ថ្នាក់កេរ្តិ៍ដំណែលប្រវត្តិសាស្ត្រជាតិសម្រាប់តំបន់កេរ្តិ៍ដំណែលទន្លេ Bach Dang។

នាយប់ថ្ងៃទី២ មករា នៅតំបន់កេរ្តិ៍ដំណែល Bach Dang Giang ស្រុក Thuy Nguyen គណៈកម្មាធិការប្រជាជនទីក្រុង Hai Phong បានរៀបចំពិធីទទួលកិត្តិនាម “កេរ្តិ៍ដំណែលប្រវត្តិសាស្ត្រជាតិ” សម្រាប់តំបន់កេរ្តិ៍ដំណែល Bach Dang Giang (ទន្លេ Bach Dang)។ ព្រឹត្តិការណ៍នេះមានការអញ្ជើញចូលរួមរបស់នាយករដ្ឋមន្រ្តីវៀតណាម លោក Nguyen Xuan Phuc។

ពិធីនេះជាឱកាសដើម្បី បង្ហាញនូវការដឹងគុណយ៉ាងជ្រាលជ្រៅរបស់ប្រជាជនវៀតណាមជំនាន់បច្ចុប្បន្នចំពោះបណ្ដាវីរជនជំនាន់មុនៗ ដែលបានបង្កើតឡើងយុទ្ធជ័យដ៏ធំធេងនៅលើទន្លេ Bach Dang ព្រមទាំងរួមចំណែកដល់ការអប់រំនិងពង្រីកប្រពៃណីប្រវត្តិសាស្ត្រវប្បធម៌ ប្រពៃណីស្នេហាជាតិ និងតស៊ូរំដោះជាតិរបស់ប្រជាជនវៀតណាមក្នុងសម័យកាលផ្លាស់ប្ដូរថ្មីទៀតផង។

គួរបញ្ជាក់ថា នៅលើទន្លេ Bach Dang នេះ ប្រជាជនវៀតណាម ដោយផ្អែកលើយុទ្ធវិធី វាលបង្គោល ដ៏វិសេសវិសាល ភាពឈ្លាសវៃ និងភាពក្លាហានរបស់ខ្លួន បានវាយបំបែកការឈ្លានពានទាំង៣លើករបស់រាជវង្សសក្ដិភូមិភាគខាងជើង នៅឆ្នាំ៩៣៨ ឆ្នាំ៩៨១ និងឆ្នាំ ១២៨៨៕

ប្រតិកម្មទៅវិញ