តំបន់កណ្ដាលវៀតណាមស្ថិតក្នុងចំណោមគោលដៅគួរឲ្យទាក់ទាញបំផុតទាំង ១០ នៅតំបន់អាស៊ី ប៉ាស៊ីហ្វិក

Chia sẻ
(VOVWORLD) -អ្នកទេសចរក៏អាចទទួលទានអាហារសមុទ្រនៅ Da Nang   ក៏ដូចជាម្ហូបអាហារដ៏វិសេសវិសាលនៅ Hue   Hoi An។

ទស្សនាវដ្តីទេសចរណ៍ល្បីឈ្មោះ Lonely Planet (អូស្ត្រាលី) ទើបនឹងបានប្រកាសបញ្ជីឈ្មោះគោលដៅគួរឲ្យទាក់ទាញបំផុតទាំង ១០ នៅអាស៊ីប៉ាស៊ីហ្វិកឆ្នាំ២០១៩។ គួរកត់សំគាល់ថា តំបន់ភាគកណ្ដាលវៀតណាមបានជាប់ចំណាត់ថ្នាក់ទី ៦ នៅក្នុងបញ្ជីរៀបចំណាត់ថ្នាក់នេះ។

Lonely Planet បានឧទ្ទេសនាមអំពីគោលដៅដ៏ល្បីឈ្មោះនានានៅភាគកណ្ដាលវៀតណាមដូចជា Hoi An, Hue និង Da Nang  ជាពិសេសគឺសួន ឧទ្យានជាតិ Phong Bang-Ke Bang នៅខេត្ត Quang Binh ។ក្រៅពីនេះអ្នកទេសចរក៏អាចទទួលទានអាហារសមុទ្រនៅ Da Nang   ក៏ដូចជាម្ហូបអាហារដ៏វិសេសវិសាលនៅ Hue និង Hoi An ផងដែរ៕

ប្រតិកម្មទៅវិញ