លោកសាស្ត្រាចារ្យ បណ្ឌិតប្រវត្តិវិទូ Vladimir Kolotov |
នេះជាការអះអាងរបស់លោកសាស្ត្រាចារ្យ បណ្ឌិតប្រវត្តិវិទូ Vladimir Kolotov នាយកវិទ្យាស្ថានស្រាវជ្រាវហូជីមិញនៃសាកលវិទ្យាល័យជាតិ St. Peterburg នៅពេលជួបប្រាស្រ័យជាមួយសារព័ត៌មាននាពេលថ្មីៗនេះ។
លោកសាស្ត្រាចារ្យ Kolotov បានលើកច្បាស់ថា បក្សកុម្មុយនិស្តវៀត ណាមបានបង្ហាញអោយឃើញនូវភាពបត់បែន ឈ្លាសវៃ នៅពេលដាក់ ចេញគោលមាគ៌ាផ្លាស់ប្ដូរថ្មីយ៉ាងទាន់ពេលវេលា។ វៀតណាមបានកែទម្រង់ សេដ្ឋកិច្ចក្នុងស្ថានភាពលំបាកណាស់ រួមទាំងការរលាយសហភាពសូវៀត។ លោកបានសង្កត់ធ្ងន់ថា ឋានៈរបស់វៀតណាមកំពុងកើនឡើងខ្ពស់ជាង ពេលណាៗទាំងអស់។ ដើម្បីសម្រេចបាននូវសមិទ្ធផលនេះ គឺអាស្រ័យទៅ ដោយបក្សកុម្មុយនិស្តវៀតណាមបានដឹកនាំបុព្វហេតុតស៊ូរំដោះ ឯកភាព ប្រទេសជាតិ ក៏ដូចជាបុព្វហេតុអភិវឌ្ឍប្រទេសជាតិជាមួយនឹងកំណើន សេដ្ឋកិច្ចជាង៧%ក្នុងអំឡុងពេលច្រើនឆ្នាំ៕