ទិដ្ឋភាពនៃវេទិកាបញ្ញាវ័ន្តវ័យក្មេងវៀតណាមសកលលើកទី១ |
ប្រព្រឹត្តទៅចាប់ពីថ្ងៃទី២៧ដល់ថ្ងៃទី២៩ ខែវិច្ឆិកា វេទិកានេះទាក់ ទាញការចូលរួមរបស់តំណាងចំនួន២០០នាក់ដែលជាបញ្ញាវ័ន្តវ័យក្មេងវៀតណាមនៅក្នុងនិងក្រៅប្រទេស សំដៅស្វែងរកដំណោះស្រាយដ៏លោតផ្លោះក្នុងការចាប់ ផ្ដើមអាជីវកម្ម។
អញ្ជើញថ្លែងនៅពិធីបើកវេទិកា ឧបនាយករដ្ឋមន្រ្តីវៀតណាមលោក Truong Hoa Binh បានសម្ដែងគោលបំណងថា បញ្ញាវ័ន្តវ័យក្មេងដែលចូលរួមវេទិកានេះ នឹងចែករំលែកគ្នាអំពីស្ថានភាពជាក់ស្ដែង បទពិសោធន៍ក្នុងទាំងជោគជ័យនិង បរាជ័យនៅប្រទេសនានា ជាពិសេសគឺប្រទេសដែលមានកម្រិតអភិវឌ្ឍនិងវិទ្យា សាស្ត្របច្ចេកវិទ្យាខ្ពស់ ព្រមទាំងលើកឡើងគំនិតផ្ដួចផ្ដើមស្ដីពីយន្តការនិងគោល នយោបាយសម្រាប់បក្សនិងរដ្ឋាភិបាលដើម្បីអាចអនុវត្តន៍បដិវត្តន៍ឧស្សាហកម្ម ៤.០ប្រកបដោយជោគជ័យ។
វេទិកានេះជាឱកាសដើម្បីបញ្ញាវ័ន្តវ័យក្មេងដែលកំពុងរស់នៅឯបរទេសនិងក្នុងប្រទេសអាចជួបពិភាក្សាគ្នាអំពីចក្ខុវិស័យ កាតព្វកិច្ច តួនាទីនិងសមត្ថភាព របស់បញ្ញាវ័ន្តវ័យក្មេងវៀតណាមចំពោះបុព្វហេតុកសាងនិងអភិវឌ្ឍន៍ប្រទេស ជាតិ ក៏ដូចជាជំរុញដំណើរការសមាហរណកម្មសេដ្ឋកិច្ចយ៉ាងស៊ីជំរៅរបស់វៀត ណាមទៅក្នុងតំបន់និងពិភពលោកផងដែរ។ លោក Le Quoc Phong លេខា ទីមួយនៃមជ្ឈឹមសម្ព័ន្ធយុវជនកុម្មុយនិស្តហូជីមិញ បានសង្កត់ធ្ងន់ថា៖
“បញ្ញាវ័ន្តវ័យក្មេងវៀតណាមម្នាក់ៗដែលចូលរួមវេទិកានេះសុទ្ធតែជាតំណាងគំរូនៅក្នុងវិស័យឯកទេស ឬតំបន់ដែលគេកំពុងធ្វើការ។ ចំណេះដឹងឯកទេសពូកែ សមត្ថភាពច្នៃប្រឌិតនិងសមាហរណកម្មល្អ ព្រមទាំងជានិច្ចកាលមានគោល ចំណងចង់រួមវិភាគទានកសាងប្រទេសជាតិ។ នោះគឺជាគុណសម្បត្តិនៃកម្លាំងបញ្ញា វ័ន្តវ័យក្មេងវៀតណាម”៕