ទិដ្ឋភាពនៅមជ្ឈមណ្ឌលវប្បធម៌ពុទ្ធសាសនា Tam Chuc ខេត្ត Ha Nam |
មហាពិធីវិសាខបូជាអង្គការសហប្រជាជាតិឆ្នាំ២០១៩កំពុងប្រព្រឹត្តទៅនៅមជ្ឈមណ្ឌលវប្បធម៌ពុទ្ធសាសនា Tam Chuc ខេត្ត Ha Nam ភាគខាងជើងវៀត ណាម។ ជាប្រទេសម្ចាស់ផ្ទះ វៀតណាមបានរៀបចំផែនការយ៉ាងហ្មត់ចត់និងល្អិត ល្អន់សម្រាប់សកម្មភាពនៃមហាពិធីក៏ដូចជាការងារទទួលស្វាគមន៍និងការងារភ័ស្តុភារផងដែរ។ តំណាង Maarek Lind មកពីប្រទេសអេស្តូនីបានចែករំលែកថា៖
“ទីនេះមានទេសភាពស្រស់បំព្រងហើយប្រជាជនក៏រួសរាយរាក់ទាក់ផងដែរ។ ខ្ញុំសប្បាយយ៉ាងក្រែលែងដោយបានមានវត្តមាននៅទីនេះ។ បណ្ដាមិត្ត បានទទួលយើងខ្ញុំដោយមានការយកចិត្តទុកដាក់យ៉ាងខ្លាំង”។
ដើម្បីបម្រើម្ហូបអាហារសម្រាប់តំណាងនិងភ្ញៀវចំនួន៤ពាន់នាក់ គណៈចាត់ តាំងបានបង្កើតមជ្ឈមណ្ឌលចំណីអាហារមួយលើផ្ទៃដីរាប់ពាន់ម៉ែត្រការ៉េដែលបម្រើម្ហូបប៊ូហ្វេអាហាររបួស។ តំណាង Amoghamati Susanne Traud-Dubois មកពីអាល្លឺម៉ង់បានអោយដឹងថា៖
“ម្ហូបអាហារនៅទីនេះឈ្ងុយឆ្ងាញ់ណាស់ ហើយសុទ្ធតែជាអាហាររបួសទាំង ស្រុង។ នាពេលដែលខ្ញុំចូលរួមមហាពិធីលើកមុនកាលពីឆ្នាំ២០១៤ ខ្ញុំបាន និយាយអំពីផលប៉ះពាល់នៃការបរិភោគសាច់ចំពោះការប្រែប្រួលនៃអាកាសធាតុ ហើយកុំសម្លាប់សត្វឡើយ។ មហាពិធីលើកនេះបានបង្កើតឡើងការផ្លាស់ប្ដូរ។ បណ្ដាមិត្តពិតជាធ្វើបានប្រការអស្ចារ្យណាស់”។
មហាពិធីវិសាខបូជាឆ្នាំ២០១៩មានការចូលរួមរបស់តំណាងពុទ្ធសាសនិក ចំនួន១៦៥០នាក់មកពីប្រទេសនិងតំបន់ដែនដីចំនួន១១២ រួមជាមួយគណៈប្រតិភូ អន្តរជាតិចំនួន៥៧០ក្រុមទៀតផង។ នេះជាមហាពិធីវិសាខបូជាដែលមាន បរិមាណភ្ញៀវអន្តរជាតិច្រើនបំផុត ក៏ដូចជាបរិមាណប្រមុខរដ្ឋច្រើនបំផុតក្នុង ចំណោមមហាពិធីវិសាខបូជាទាំង១៦លើកតាំងពីមុនមក។ ដោយហេតុនេះ ការងារទទួលភ្ញៀវត្រូវបានគណៈចាត់តាំងយកចិត្តទុកដាក់យ៉ាងខ្លាំង។ បណ្ដា តំណាងនឹងត្រូវបានទទួលពីព្រលានយន្តហោះ រៀបចំទីស្នាក់នៅ ហើយត្រូវបាន ជូនទៅទស្សនាដោយឥតគិតថ្លៃនៅតាមរមណីយដ្ឋាន និងកេរដំណែលនានាដូច ជាវត្ត Bai Dinh ឈូងសមុទ្រ Ha Long ភ្នំ Yen Tu ជាដើម។ ព្រះតេជគុណ Rev Moragaswewe Vijitha Thero តំណាងស្រីលង្ការ បានចែករំលែកថា៖
“អ្នកចូលរួមមហាពិធីវិសាខបូជាឆ្នាំនេះទាំងអស់គ្នាសុទ្ធតែពេញចិត្តចំពោះការងាររៀបចំ ចាប់តាំងពីការទទួលស្វាគមន៍នៅព្រលានយន្តហោះរហូតដល់ សកម្មភាពនានានៃមហាពិធី។ មនុស្សវៀត ណាមរួសរាយរាក់ទាក់និងស្និទ្ធស្នាល ជាមួយយើងខ្ញុំណាស់។ ខ្ញុំគិតថានេះជាបទពិសោធន៍ថ្មីសម្រាប់សំណាក់យើងខ្ញុំ ដោយសារ Tam Chuc មានទេសភាពស្អាតអស្ចារ្យមែនទែន។ យើងខ្ញុំសប្បាយ យ៉ាងក្រៃលែងដោយបានមកដល់ទីនេះជាមួយបណ្ដាមិត្តអ្នកឯងហើយបានគយគន់ទេសភាពដ៏ស្រស់បំព្រង”។
ក្នុងឱកាសមហាពិធីវិសាខបូជាឆ្នាំនេះ គណៈចាត់តាំងក៏បានរៀបចំយុវជន ស្ម័គ្រចិត្តចំនួន៧២០០នាក់ ចូលរួមការងារបម្រើសម្រាប់ព្រឹត្តិការណ៍នេះផង ដែរ៕