សិក្ខាសាលានេះ ត្រូវបានរៀបចំជាទម្រង់មុខទល់មុខ រួមបញ្ចូលជាមួយទម្រង់អនឡាញ (រូបថត៖ Tuan Anh) |
ថ្លែងមតិក្នុងសិក្ខាសាលា លោកស្រី Rana Flowers តំណាងស្តីទីអង្គការសហប្រជាជាតិ ប្រចាំនៅវៀតណាមបានទទួលស្គាល់ការប្តេជ្ញាចិត្តនិងរាល់ការសន្យារបស់រដ្ឋាភិបាលវៀតណាម ក្នុងការលើកកម្ពស់សមភាព យេន ឌ័រ រួមទាំងការអនុវត្តសេចក្តីសម្រេចចិត្តលេខ ១៣២៥ របស់សមាគមក្រុមប្រឹក្សាសន្តិសុខនិងសេចក្តីសម្រេចចិត្តជាបន្តបន្ទាប់ ស្តីពីស្ត្រី សន្តិភាព និងសន្តិសុខ។ លោកស្រី Rana Flowers បានវាយតម្លៃខ្ពស់ចំពោះការរួមចំណែកយ៉ាងសកម្មរបស់វៀតណាមក្នុងប្រតិបត្តិការរក្សាសន្តិភាពរបស់អង្គការសហប្រជាជាតិ ដូចដែលបានបង្ហាញតាមរយៈការចាត់បញ្ជូនយោធានិងគ្រូពេទ្យយោធាចំនួន ២៥១នាក់ទៅចូលរួមក្នុងបេសកកម្មរក្សាសន្តិភាព ដែលក្នុងនោះ ស្ត្រីមានចំនួន ៤០ នាក់។ តាមនោះ អាត្រាភាគរយនៃស្ត្រីដែលចូលរួមក្នុងប្រតិបត្តិការរក្សាសន្តិភាពនៅប្រទេស វៀតណាមក្នុងប៉ុន្មានឆ្នាំថ្មីៗនេះបាន ឈានដល់ ១៦-២០% ពោលគឺខ្ពស់ជាងតម្រូវការរបស់អង្គការសហប្រជាជាតិ។ តាមរយៈការបង្កើនការចូលរួមរបស់ស្ត្រីក្នុងដំណើរការសន្តិភាពទាំងអស់ លោកស្រីរូបនេះបានបញ្ជាក់ថា ស្ត្រីនឹងមានសំឡេងកាន់តែច្រើន និងការរួមចំណែកយ៉ាងសំខាន់ក្នុងការបង្កើតគោលនយោបាយ និងចូលរួមកាន់តែសកម្មក្នុងដំណើរការចរចាសន្តិភាព៕