តំណាងនៃប្រទេសនានាចូលរួមជំនួបចរចារ៦ភាគីសំដៅពិភាគ្សាអំពីការសាកល្បងនុយក្លេអ៊ែររបស់ស.ប.បកូរ៉េ

Chia sẻ
(VOVworld) - ក្រសួងការបរទេសកូរ៉េខាងត្បូងនាថ្ងៃទី
១១ មករា បានឲ្យដឹងថាតំណាងនៃប្រទេសនានាចូល
រួមដំណើរការចរចារ៦ភាគីអំពីបញ្ហានុយក្លេអ៊ែរនៅឧប
ទ្វីបកូរ៉េ នឹងជួបចរចារក្នុងសប្ដាហ៍នេះដើម្បីពិភាគ្សា
អំពីការទប់ទល់នឹងការសាកល្បងនុយក្លេអ៊ែររបស់សាធារណៈរដ្ឋប្រជាធិបតេយ្យប្រជាមានិតកូរ៉េកាលពីសប្ដាហ៍មុន។
តំណាងនៃប្រទេសនានាចូលរួមជំនួបចរចារ៦ភាគីសំដៅពិភាគ្សាអំពីការសាកល្បងនុយក្លេអ៊ែររបស់ស.ប.បកូរ៉េ - ảnh 1
ទាហានកូរ៉េខាងត្បូងដាក់របាំងនៅខ្សែផ្លូវនាំទៅមជ្ឈមណ្ឌល Kaesong ដែលនៅជិតតំបន់គ្មានយោធារវាងកូរ៉េទាំងពីរភាគ (រូបថត៖AFP/TTXVN)

(VOVworld) - ក្រសួងការបរទេសកូរ៉េខាងត្បូងនាថ្ងៃទី១១ មករា បានឲ្យដឹងថា
តំណាងនៃប្រទេសនានាចូលរួមដំណើរការចរចារ៦ភាគីអំពីបញ្ហានុយក្លេអ៊ែរនៅ
ឧបទ្វីបកូរ៉េ នឹងជួបចរចារក្នុងសប្ដាហ៍នេះដើម្បីពិភាគ្សាអំពីការទប់ទល់នឹងការ
សាកល្បងនុយក្លេអ៊ែររបស់សាធារណៈរដ្ឋប្រជាធិបតេយ្យប្រជាមានិតកូរ៉េ កាល
ពីសប្ដាហ៍មុន។ក្នុងសេចក្ដីជូនដំណឹងសារព័ត៌មានមួយ ក្រសួងពោលខាងលើ បាន
ឲ្យដឹងថា បេសកជនពិសេសរបស់កូរ៉េខាងត្បូងនឹងជួបចរចារជាមួយ តំណាងរបស់
អាមេរិក និងជប៉ុន នៅទីក្រុងសេអ៊ូលនាថ្ងៃទី១៣ មករា ខាងមុខ។នៅជំនួបនេះ
ភាគីនានានឹងពិភាគ្សាអំពីវិធានការទ្វេភាគីនិងពហុភាគី ក្នុងនោះ មានសេចក្ដី
សំរេចចិត្តដ៏ខ្លាំងក្លានិងពេញលេញរបស់ក្រុមប្រឹក្សាសន្តិសុខអ.ស.ប។ក្រោយពី
នោះ បេសកជនពិសេសកូរ៉េខាងត្បូងនឹងទៅកាន់ចិននាថ្ងៃទី១៤ មករា ដើម្បីជួប
ចរចារជាមួយតំណាងរបស់ចិនអំពីបញ្ហានានានៅឧបទ្វីបកូរ៉េ៕

ប្រតិកម្មទៅវិញ