|
តំណាងជាន់ខ្ពស់របស់ EU ជឿជាក់ទៅលើលទ្ធភាពទទួលបានកិច្ចព្រមព្រៀងជាមួយអ៊ីរ៉ង់
(Image: VNA) |
(VOVworld) – នាថ្ងៃទី ២៤ កុម្ភៈ តំណាងជាន់ខ្ពស់ទទួលបន្ទុកសន្តិសុខនិង គោលនយបាយកិច្ចការបរទេសនៃសហភាពអឺរ៉ុប លោកស្រី Federica Mogherini បានសម្តែងជំនឿជាក់ទៅលើលទ្ធភាពទទួលបានកិច្ចព្រមព្រៀងស្តីអំពីកម្មវិធី
នុយក្លេអ៊ែរជាមួយអ៊ីរ៉ង់ ព្រមទាំង អំពាវនាវឲ្យភាគីនានារួមមានក្រុម P5+1 និង
អ៊ីរ៉ង់សម្តែងនូវ ការប្តេជ្ញាចិត្តនយោបាយមុនវង់ចរចារថ្មីនៅទីក្រុង Geneva ស្វីស
នាថ្ងៃទី ២ មិនា ខាងមុខ។ ថ្លែងមតិនៅវិទ្យាស្ថានស្រាវជ្រាវ Chatham House នៅ
ទីក្រុងឡុង លោកស្រី Mogherini បានចាត់ទុកថា៖ ភាគីនានាត្រូវក្តាប់ជាប់ឱកាស
លើកនេះនិងកិច្ចព្រម ព្រៀងមួយអាចទទួលបាន ប្រសិនបើ ភាគីនានាបន្ត
សហប្រតិបត្តិការដូចជាក្នុងរយៈ ពេលកន្លងទៅ។ ដោយសារ កិច្ចព្រមព្រៀង
នេះនឹងនាំមកnUvផលប្រយោជន៍សំរាប់ភាគីទាំងឡាយ៕