តំណាង UNICEF វាយតម្លៃខ្ពស់ចំពោះ​វៀតណាម​ក្នុងកិច្ច​គាំពារ​កុមារ​ក្នុងបរិបទិជំងឹរាតត្បាត

Chia sẻ
(VOVWORLD) - សំដៅលើកកម្ពស់ការយល់ដឹងអំពីសិទ្ធិកុមារនិងការពារ ថែទាំកុមារក្នុងបរិបទនៃជំងឺរាតត្បាតកូវីដ ១៩ នោះ ខែធ្វើសកម្មភាពដើម្បីកុមារឆ្នាំ ២០២១ របស់វៀតណាមបានផ្ដោតសំខាន់លើប្រធានបទ៖“ រួមដៃគ្នាធានាការអនុវត្តសិទ្ធិកុមារ ការពារកុមារ ក្នុងពេលមានគ្រោះមហន្តរាយធម្មជាតិនិង រោគរាតត្បាត” ។ 
តំណាង UNICEF វាយតម្លៃខ្ពស់ចំពោះ​វៀតណាម​ក្នុងកិច្ច​គាំពារ​កុមារ​ក្នុងបរិបទិជំងឹរាតត្បាត - ảnh 1លោកស្រី Rana Flowers តំណាងមូលនិធិកុមាររបស់អង្គការសហប្រជាជាតិ (UNICEF) ប្រចាំនៅវៀតណាម (រូបថត៖ TTXVN)

លោកស្រី Rana Flowers តំណាងមូលនិធិកុមាររបស់អង្គការសហប្រជាជាតិ (UNICEF) ប្រចាំនៅវៀតណាមបានវាយតម្លៃខ្ពស់ចំពោះវិធានការនិងការប្តេជ្ញាចិត្តរបស់រដ្ឋាភិបាលវៀតណាមក្នុងការគ្រប់គ្រងការឆ្លងរាលដាលនៃជំងឺកូវីដ ១៩ និងការចាក់វ៉ាក់សាំងបង្ការជំងឺ យ៉ាងឆាប់រហ័ស ប្រកបដោយសុវត្ថិភាពជូនប្រជាជន។

យោងតាមលោកស្រី Rana Flower បានឲ្យដឹងថា វីស័យដ៏សំខាន់ៗទាង ៣ក្នុងកិច្ចការពារកុមារ ដែលរដ្ឋាភិបាលវៀតណាម ក៏ដូចជា UNICEF ចាំបាច់ត្រូវយកចិត្តទុកដាក់ ដើម្បីការពារឲ្យបានល្អគឺ៖ ការបង្ការ ទប់ស្កាត់ការរំលោភបំពាន និងអំពើហឹង្សាចំពោះកុមារ; ការពារកុមារប្រកបដោយសុវត្ថិភាពនៅតាមបណ្ដាញអ៊ិនធ័រណែត ;ការពារកុមារក្នុងលក្ខខ័ណ្ឌធ្វើចត្តាឡីស័កដោយសារជំងឺកូវីដ ១៩។ ក្នុងវិស័យទាំងបីនេះ ប្រធានតំណាងអង្គការ UNICEF ប្រចាំនៅវៀតណាមបាន

វាយតម្លៃខ្ពស់ចំពោះកិច្ចខិតខំប្រឹងប្រែងរបស់រដ្ឋាភិបាលវៀតណាមក្នុងកិច្ចសហប្រតិបត្តិការជាមួយអង្គការសង្គមនិងអន្តរជាតិ (ក្នុងនោះមាន UNICEF) ដើម្បីធានាថាមានការជួយឧបត្ថម្ភទាន់ពេលវេលា ក្នុងកិច្ចការពារកុមារចំពោះផលប៉ះពាល់ដោយសារជំងឺកូវីដ ១៩ ផងដែរ៕

ប្រតិកម្មទៅវិញ