ម្យ៉ាងវិញទៀត ភាគីទាំងពីរមានសក្តានុពលដ៏អស្ចារ្យសម្រាប់កិច្ចសហប្រតិបត្តិការ ជាពិសេសនៅក្នុងវិស័យកសិកម្មនិងទូរគមនាគមន៍។ អញ្ជើញឆ្លើយបទសម្ភាសន៍ជាមួយអ្នកយកព័ត៌មានប្រចាំតំបន់មជ្ឈិមបូព៌ា អាហ្វ្រិក ឯកអគ្គរដ្ឋទូតវៀតណាមលោក Nguyen Kim Doanh បានលើកឡើងថា សក្តានុពលនៃទំនាក់ទំនងសហប្រតិបត្តិការរវាងប្រទេសទាំងពីរលើវិស័យជាច្រើនគឺមានទំហំធំធេងណាស់។ ជាពិសេស នៅក្នុងរយៈពេល ៣ដល់៤ ឆ្នាំកន្លងមកនេះ វៀតណាមបានក្លាយជាអ្នកនាំចូលគ្រាប់ស្វាយចន្ទីជួរមុខនៅតង់ហ្សានី។ ហើយរដ្ឋាភិបាលតង់ហ្សានីតែងតែចង់ឱ្យ វៀតណាមជួយអភិវឌ្ឍន៍វិស័យកសិកម្មនិងវារីវប្បកម្ម រួមទាំងវិនិយោគលើការកសាង រោងចក្រកែច្នៃគ្រាប់ស្វាយចន្ទីនិងផលិតផលិតផលផ្សេងៗទៀតពីគ្រាប់ស្វាយចន្ទីផងដែរ។
ឯកអគ្គរដ្ឋទូត លោក Nguyen Kim Doanh បានឲ្យដឹងថា៖ "ក្នុងជំនួបធ្វើការជាមួយស្ថានទូតវៀតណាមប្រចាំនៅតង់ហ្សានី ដើម្បីត្រៀមរៀបចំដំណើរទស្សនកិច្ចនៅតង់ ហ្សានីរបស់ឧបនាយករដ្ឋមន្ត្រី លោក Trinh Dinh Dung ពីថ្ងៃទី៩ដល់ថ្ងៃទី ១២ខែកក្កដានោះ បន្ទាប់ពីបានជ្រាបថា សម្ព័ន្ធក្រុមហ៊ុន T&T របស់វៀតណាម កាលពីចុងឆ្នាំ ២០១៨ និងដើមឆ្នាំ ២០១៩ បានចុះហត្ថលេខាលើកិច្ចព្រមព្រៀងទិញគ្រាប់ស្វាយ ចន្ទីជាមួយរដ្ឋាភិបាលហ្គីណេប៊ីសៅនិងកូតឌីវ័រ ដោយចំនួន ៤០០ពាន់តោន ជារៀងរាល់ឆ្នាំនោះ នាយករដ្ឋមន្ត្រីនៃប្រទេសតង់ហ្សានីបានសម្តែងក្តីសោមនស្ស ដែលចង់ឲ្យវៀតណាមជួយដោះស្រាយសម្រាប់ការនាំចេញទិន្នផលគ្រាប់ស្វាយចន្ទីរបស់តង់ហ្សា នី ព្រមទាំងមានបំណងចុះហត្ថលេខាលើអនុស្សរណៈនៃការជួញដូរគ្រាប់ស្វាយចន្ទីជាមួយសម្ព័ន្ធក្រុម T & T របស់វៀតណាមក្នុងឱកាសដំណើរទស្សនកិច្ចរបស់លោកឧបនា យករដ្ឋមន្រ្តីតែម្តង។ រូបខ្ញុំផ្ទាល់ក៏សង្ឃឹមផងដែរថា ដំណើរទស្សនកិច្ចការងារនៅ តង់ហ្សានីរបស់ឧបនាយករដ្ឋមន្ត្រី លោក Trinh Dinh Dung នឹងគូសសញ្ញាសំខាន់មួយសម្រាប់ឆ្នាំ ២០១៩នេះ ដើម្បីរួមចំណែកជំរុញថែមទៀតនូវទំនាក់ទំនងមិត្តភាពជាប្រពៃណីនិងកិច្ចសហប្រតិបត្តិការលើគ្រប់វិស័យរវាងប្រទេសទាំងពីរផងដែរ៕