តាំងពិព័រណ៍អេឡិចត្រូនិកអន្តរជាតិ - NEPCON វៀតណាម បានប្រមូល​ផ្តុំ​ប្រទេស​ជាង ២០

Chia sẻ
(VOVWORLD) - តាំងពិព័រណ៌នេះបានប្រព្រឹត្តទៅចាប់ពីថ្ងៃទី ១៤ ដល់ថ្ងៃទី ១៦ ខែកញ្ញា ឆ្នាំ ២០២២ នៅទីក្រុងហាណូយ ដោយមានសកម្មភាពជាច្រើន ដើម្បីជួយឧបត្ថម្ភសហគ្រាសអេឡិចត្រូនិកចាប់ផ្តើមសកម្មភាពផលិតកម្មឡើងវិញ ពង្រីកទីផ្សារ និងទទួលបានឱកាសអាជីវកម្មអន្តរជាតិ ចូលរួមក្នុងខ្សែសង្វាក់ផ្គត់ផ្គង់ ក្រោមប្រធានបទ “ការផលិត ៤.០ និងការអភិវឌ្ឍប្រកបដោយចីរភាព”។
តាំងពិព័រណ៍អេឡិចត្រូនិកអន្តរជាតិ - NEPCON វៀតណាម បានប្រមូល​ផ្តុំ​ប្រទេស​ជាង ២០ - ảnh 1ទិដ្ឋភាពនៃតាំងពិព័រណ៍។ (ប្រភព៖ ក្រសួងឧស្សាហកម្ម និងពាណិជ្ជកម្ម)

ការតាំងពិព័រណ៍នេះ មានវត្តមានអ្នកតាំងពិព័រណ៍មកពីប្រទេសចំនួនជាង ២០ ជាមួយនឹងម៉ាកយីហោបច្ចេកវិទ្យានិងគ្រឿងម៉ាស៊ីនចំនួនជិត ៣០០ ក្នុងវិស័យអេឡិចត្រូនិច និងស្តង់ទំនិញអន្តរជាតិតាមអនឡាញ មកពីប្រទេសជប៉ុន អាមេរិក កូរ៉េខាងត្បូង ចិន សិង្ហបុរី ថៃ និងអាល្លឺម៉ង់។ ពេញមួយថ្ងៃនៃការតាំងពិព័រណ៌នេះ នឹងមានសកម្មភាពពាណិជ្ជកម្មឆ្ពោះទៅអាជីវកម្មក្នុងស្រុក និងអន្តរជាតិ។ ជាពិសេស កម្មវិធីជួយផ្តល់ប្រឹក្សាអាជីវកម្មដោយឥតគិតថ្លៃ ក្រោមគម្រោងសហគមគំនិតផ្តួចផ្តើមអាជីវកម្ម សំដៅជួយឧបត្ថម្ភអាជីវកម្មអេឡិចត្រូនិច ឱ្យស្តារឡើងវិញក្នុងអំឡុងពេល និងក្រោយជំងឺការរាតត្បាតជំងឺកូវីដ-១៩៕

T

ប្រតិកម្មទៅវិញ