ណែនាំ និងផ្សព្វផ្សាយតម្លៃវប្បធម៌ពិសេសរបស់ជនជាតិភាគតិច ដែលមានប្រជាជនតិចជាង១ម៉ឺននាក់

Chia sẻ
(VOVWORLD) - មហោស្រពវប្បធម៌លើកទី១ នៃបណ្តាជនជាតិដែលមានប្រជាជនតិចជាង១ម៉ឺននាក់ ក្រោមប្រធានបទ “អភិរក្ស បើកទូលាយនិងផ្សព្វផ្សាយអត្តសញ្ញាណវប្បធម៌ប្រពៃណីរបស់ជនជាតិភាគតិច” នឹងប្រព្រឹត្តទៅនៅសប្តាហ៍ក្រោយ (ថ្ងៃទី៣-៥ ខែវិច្ឆិកា) នៅ ទីក្រុង Lai Chau ខេត្ត Lai Chau។

នេះជាលើកទីមួយហើយដែលក្រសួងវប្បធម៌ កីឡា និងទេសចរណ៍បានសម្របសម្រួលជាមួយគណៈកម្មាធិការប្រជាជនខេត្ត Lai Chau ដើម្បីរៀបចំពិធីបុណ្យនេះ។

ណែនាំ និងផ្សព្វផ្សាយតម្លៃវប្បធម៌ពិសេសរបស់ជនជាតិភាគតិច ដែលមានប្រជាជនតិចជាង១ម៉ឺននាក់ - ảnh 1អនុរដ្ឋមន្ត្រីក្រសួងវប្បធម៌ កីឡា និងទេសចរណ៍ លោកស្រី Trinh Thi Thuy និងអនុប្រធានអចិន្ត្រៃយ៍គណៈកម្មាធិការប្រជាជនខេត្ត Lai Chau លោក Tong Thanh Hai បានធ្វើជាអធិបតីក្នុងសន្និសីទកាសែត។ រូបថត៖ VOV

ពិធីបុណ្យនេះមានគោលបំណងលើកតម្កើងនិងពង្រីកនូវតម្លៃអត្តសញ្ញាណរបស់ជនជាតិភាគតិច រួមចំណែកអប់រំទំនៀមទម្លាប់ស្នេហាជាតិ មោទនភាពជាតិ និងពង្រឹងផែនមហាសាមគ្គីបណ្តាជនជាតិទាំងមូល។ នេះជាឱកាសមួយដើម្បីណែនាំ និងផ្សព្វផ្សាយដល់មិត្តភ័ក្តិជាតិ និងអន្តរជាតិអំពីសក្ដានុពល និងភាពខ្លាំងនៃការអភិវឌ្ឍវប្បធម៌ កីឡា ទេសចរណ៍ និងវប្បធម៌ប្រពៃណីរបស់បណ្តាជនជាតិក្នុងដំណើរការនវានុវត្តន៍ សមាហរណកម្ម និងអភិវឌ្ឍន៍ ជាពិសេសក្រុមជនជាតិដែលមានចំនួនប្រជាជនតិចជាង ១ម៉ឺននាក់។

ក្នុងសន្និសីទសារព័ត៌មានប្រកាសពីព្រឹត្តិការណ៍ដែលបានប្រារព្ធឡើងកាលពីរសៀលថ្ងៃទី ២៣ តុលា នៅទីក្រុងហាណូយ គណៈកម្មាធិការរៀបចំបានឲ្យដឹងថា មហោស្រពនឹងមានការចូលរួមរបស់ជនជាតិភាគតិចដែលមានចំនួនប្រជាជនតិចជាង ១ ម៉ឺននាក់មកពីខេត្តចំនួន ១១ (Lai Chau, Cao Bang, Thai Nguyen, Dien Bien, Ha Giang, Lao Cai, Yen Bai, Tuyen Quang, Nghe An, Quang Binh និង Kon Tum)។

ក្នុងក្របខ័ណ្ឌនៃពិធីបុណ្យនេះ សកម្មភាពជាច្រើនប្រព្រឹត្តទៅដូចជា៖ ការសម្តែង ការណែនាំអំពីពិធីបុណ្យ និងពិធីវប្បធម៌ប្រពៃណីរបស់ជនជាតិដែលមានចំនួនប្រជាជនតិចជាង ១ម៉ឺននាក់។  រួមជាមួយនោះ គឺមហោស្រពសិល្បៈដ៏ធំដែលមានចម្រៀងប្រជាប្រិយ របាំប្រជាប្រិយ និងកម្មវិធីតន្ត្រីជនជាតិ ផងដែរ៕

ប្រតិកម្មទៅវិញ