ណាតូយល់ព្រមផ្តល់ប្រព័ន្ធការពារដែនអាកាសបន្ថែមទៀតដល់អ៊ុយក្រែន

Chia sẻ
(VOVWORLD) - ណាតូបានគូសបញ្ជាក់អំពីសមត្ថភាពដែលមានស្រាប់នៅទូទាំងសមរភូមិ ហើយមានប្រព័ន្ធដែលអាចផ្តល់ជូនដល់អ៊ុយក្រែន។
ណាតូយល់ព្រមផ្តល់ប្រព័ន្ធការពារដែនអាកាសបន្ថែមទៀតដល់អ៊ុយក្រែន - ảnh 1កិច្ចប្រជុំរដ្ឋមន្ត្រីការពារជាតិ អូតង់ និងអ៊ុយក្រែន។ រូបថត៖ ណាតូ

នាថ្ងៃទី ១៩ ខែមេសា អគ្គលេខាធិការនៃអង្គការសន្ធិសញ្ញាអាត្លង់ទិកខាងជើង (ណាតូ) លោក Jens Stoltenberg បានប្រកាសកិច្ចព្រមព្រៀងមួយដោយ ផ្តល់ប្រព័ន្ធការពារដែនអាកាសបន្ថែមទៀតដល់អ៊ុយក្រែន ប៉ុន្តែមិនបានបញ្ជាក់ពេលវេលាជាក់លាក់ឡើយ។

អញ្ជើញថ្លែងបន្ទាប់ពីកិច្ចប្រជុំតាមអ៊ីនធឺណិតរវាងក្រុមរដ្ឋមន្ត្រីការពារជាតិណាតូ និងរដ្ឋមន្ត្រីការពារជាតិអ៊ុយក្រែន អគ្គលេខាធិការអង្គការណាតូ លោក Jens Stoltenberg បាននិយាយថា ណាតូបានគូសបញ្ជាក់អំពីសមត្ថភាពដែលមានស្រាប់នៅទូទាំងសមរភូមិ ហើយមានប្រព័ន្ធដែលអាចផ្តល់ជូនដល់អ៊ុយក្រែន។

កិច្ចប្រជុំថ្នាក់រដ្ឋមន្ត្រីការពារជាតិណាតូបានប្រព្រឹត្តិទៅក្នុងបរិបទដែលត្រឹមតែប៉ុន្មានម៉ោងបន្តទៀតប៉ុណ្ណោះ នឹងចាប់ផ្ដើមការបោះឆ្នោតដ៏សំខាន់របស់រដ្ឋសភាអាមេរិកទាក់ទងនឹងកញ្ចប់ជំនួយ ដែលមានទឹកប្រាក់ចំនួន ៦១ ពាន់លានដុល្លារអាមេរិកសម្រាប់អ៊ុយក្រែន។ នេះគឺជាពេលវេលាដ៏សំខាន់ សម្រាប់អ៊ុយក្រែន ខណៈដែលលទ្ធផលនៃការបោះឆ្នោតនេះអាចផ្លាស់ប្តូរទិសដៅរបស់ Kiev នាពេលខាងមុខផងដែរ៕

ប្រតិកម្មទៅវិញ