ទីស្នាក់ការ NATO នៅទីក្រុង Brussels ប្រទេសបែលហ្សិក។ (រូបថត៖ AFP/TTXVN) |
នៅក្នុងបទសម្ភាសន៍តាមទូរស័ព្ទជាមួយទីភ្នាក់ងារសារព័ត៌មានបារាំង AFP អគ្គលេខាធិការរង Geoana បានឲ្យដឹងថា ណាតូមិនមានគម្រោងបញ្ជូនកងទ័ពបន្ថែមទៀតទៅកាន់ប្រទេសណាមួយនោះឡើយ ពីព្រោះបច្ចុប្បន្ន ប្រទេសទាំងពីនេះមានកម្លាំងការពារជាតិដ៏រឹងមាំ និងមានសមត្ថភាពស្វ័យការពារគ្រប់គ្រាន់ហើយ។ អង្គការណាតូក៏មិនមានគម្រោងដាក់មូលដ្ឋាននៅក្នុងប្រទេសស៊ុយអែត ឬហ្វាំងឡង់ដែរ ព្រោះប្រទេសទាំងពីរមានសមត្ថភាពយោធា និងយុទ្ធសាស្ត្រខ្ពស់។