ណាតូនឹងមិនផ្តល់សមាជិកភាពជូន​​​​អ៊ុយក្រែន ក្នុងកិច្ចប្រជុំកំពូល​​ខាងមុខ​ទេ

Chia sẻ
(VOVWORLD) - ថ្លែងទៅកាន់អ្នកសារព័ត៌មានបន្ទាប់ពីជំនួបជាមួយអធិការបតីអាល្លឺម៉ង់ Olaf Scholz នៅទីក្រុងប៊ែរឡាំង កាលថ្ងៃទី ១៩ ខែមិថុនា អគ្គលេខាធិការអង្គការសន្ធិសញ្ញាអាត្លង់ទិកខាងជើង (ណាតូ) លោក Jens Stoltenberg បានបញ្ជាក់ថា ណាតូនឹងមិនពិភាក្សាអំពីការនាំចេញសេចក្តីអញ្ជើញចូលរួមជាផ្លូវការទៅកាន់ទីក្រុងគៀវ ក្នុងកិច្ចប្រជុំកំពូល Vilnius (លីទុយអានី) នៅខែកក្កដាខាងមុខនោះទេ។

យោងតាមលោក Stoltenberg មេដឹកនាំណាតូនឹងពិភាក្សាអំពីវិធីសាស្ត្រ "រឹតបន្តឹងទំនាក់ទំនងនយោបាយជាមួយអ៊ុយក្រែន" នៅក្នុងកិច្ចប្រជុំនេះ ដែលអាចនាំមកជូនអ៊ុយក្រែននូវឋានៈសមភាពជាងនៅក្នុងដំណើរការ "ពិគ្រោះយោបល់ និងសម្រេចលើបញ្ហាសន្តិសុខ”។ អគ្គលេខាធិការ Stoltenberg ក៏បានប្រឆាំងជំទាស់នឹងលទ្ធភាពនៃការបង្កកជម្លោះរវាងរុស្ស៊ីនិងអ៊ុយក្រែន ជាថ្នូរនឹងការបញ្ចប់ការប្រយុទ្ធគ្នាផងដែរ។

មុននោះ នាថ្ងៃទី ១៧ មិថុនា ប្រធានាធិបតីអាមេរិក Joe Biden ក៏បានបញ្ជាក់ផងដែរថា ទីក្រុងវ៉ាស៊ីនតោននឹងមិន “ធ្វើសាមញ្ញកម្ម” ដំណើរការចូលរួមអង្គការណាតូរបស់អ៊ុយក្រែនឡើយ។

រហូតមកដល់ពេលនេះ អង្គការណាតូមិនទាន់ទទួលយកសំណើរបស់អ៊ុយក្រែនក្នុងការបង្កើតលក្ខខណ្ឌអំណោយផលសម្រាប់ទីក្រុងគៀវដើម្បីចូលរួមសម្ព័ន្ធភាពយោធាក្នុងពេលឆាប់ៗនេះទេ។ អ៊ុយក្រែនត្រូវបានរំពឹងថានឹងផ្តល់ "សារច្បាស់លាស់" នៅឯកិច្ចប្រជុំកំពូល Vilnius អំពីការចូលរួមណាតូ បន្ទាប់ពីជម្លោះជាមួយរុស្ស៊ីត្រូវបានបញ្ចប់។ អ៊ុយក្រែនបានសារភាពថា នឹងមិនចូលរួមអង្គការណាតូនៅពេលដែលជម្លោះនៅតែបន្តក្នុងទឹកដីរបស់ខ្លួន ប៉ុន្តែក៏មានបំណងចង់ឱ្យសម្ព័ន្ធភាពយោធាធ្វើសកម្មភាពលើសពីការសន្យាកាលពីឆ្នាំ ២០០៨ ថា នឹងទទួលសមាជិកភាពរបស់ទីក្រុងគៀវនៅពេលណាមួយ៕

ប្រតិកម្មទៅវិញ