ដោះស្រាយការលំបាកសំរាប់វិស័យឥណទានសំដៅជំរុញរៀបចំហេដ្ឋារចនាសម្ព័ន្ធកសិកម្មឡើងវិញ

Chia sẻ
(VOV)_នាព្រឹកថ្ងៃទី៣០តុលា នៅទីក្រុងហាណូយ សមាគមកសិករវៀតណាម បានរួមសហកាសរជាមួយធនាគារជាតិ រៀបចំសិក្ខាសាលាដោយប្រធានបទ៖ ឥណ​ទានធនាគារជាតិជំរុញការរៀបចំរចនាសម្ព័ន្ធកសិកម្មឡើងវិញ។ ​គោលដៅរបស់​សិក្ខា​សាលា
ដោះស្រាយការលំបាកសំរាប់វិស័យឥណទានសំដៅជំរុញរៀបចំហេដ្ឋារចនាសម្ព័ន្ធកសិកម្មឡើងវិញ - ảnh 1
ដោះស្រាយការលំបាកសំរាប់វិស័យឥណទានសំដៅជំរុញរៀបចំហេដ្ឋារចនាសម្ព័ន្ធកសិកម្មឡើងវិញ

(VOV)_នាព្រឹកថ្ងៃទី៣០តុលា នៅទីក្រុងហាណូយ សមាគមកសិករវៀតណាម បាន
រួមសហកាសរជាមួយធនាគារជាតិ រៀបចំសិក្ខាសាលាដោយប្រធានបទ៖ ឥណ​ទានធនា
គារជាតិជំរុញការរៀបចំរចនាសម្ព័ន្ធកសិកម្មឡើងវិញ។ ​គោលដៅរបស់​សិក្ខា​សាលាលើក
នេះគឺសុក្រិតថែមទៀតគោលនយោបាយ​ឥណទានធនាគារចំពោះ​វិស័យ​កសិកម្ម ជន
បទ សំដៅរៀបចំរចនាសម្ព័ន្ធវិស័យ​កសិកម្មឡើងវិញ តាមទិសលើក​កំពស់​តំលៃកំណើន
 និងនិរន្តរភាពរបស់រដ្ឋាភិ​បាល។ នៅទីនេះ អង្គសន្និសីទបាន​ចាត់​ទុកថា៖ ​បណ្ដា​សមិទ្ធិ
ផលរបស់ផ្នែកកសិកម្មក្នុងរយៈពេល៣០ឆ្នាំខាងមុខនេះ មានការ​រួមវិភាគទាន​ច្រើន
 របស់ប្រភពឥណទានធនាគារ​។ គិតដល់ចុងខែកញ្ញាកន្លងទៅ ការ​វិនិយោគឥណទាន
ចូលក្នុងវិស័យសិកម្ម ជនបទ ទទួលបានជាង៩២៥ពាន់លានដុង កើន៩,៦% ​បើប្រៀប
នឹងរយៈពេលចុងឆ្នាំ ២០១៥។ តាមការស្ថិតិថា៖ កំណើនឥណទានគិតជាមធ្យម ក្នុងវិ
ស័យកសិកម្មជនបទ ដំណាក់កាល២០១០ -២០១៥ ទទួល​បាន១៧,៤% ខ្ពស់ជាង​កំរិត​
កំណើនមធ្យមទូទៅ។ ដើម្បីដោះស្រាយការលំបាកសំរាប់ប្រភពទុនឥណទានក្នុងវិស័យ
ក​សិកម្ម ជនបទ ក៏ដូចជាបង្កលក្ខណះសំរាប់ប្រជាកសិករអភិវឌ្ឍន៍ផលិតកម្ម រៀបចំ
រចនា​សម្ព័ន្ធវិស័យកសិកម្មឡើងវិញ អង្គសន្និសីទបានចាត់ទុកថា៖ បណ្ដាអង្គការឥណ
ទាន ​ធនាគារត្រូវកំណត់វិស័យកសិកម្ម ជនបទជាវិស័យអាទិភាពមួយ៕

ប្រតិកម្មទៅវិញ