ដោះស្រាយការលំបាកនិងជំរុញគម្រោងដែលប្រើដើមទុនរបស់ធនាគារពិភពលោក

Chia sẻ

(VOVWORLD) - នាថ្ងៃទី ១៣ មីនា នៅទីស្នាក់ការរដ្ឋាភិបាល (ហាណូយ) ឧបនាយករដ្ឋមន្ត្រី វៀតណាម លោក Tran Luu Quang បានទទួលជួបនាយិកាធនាគារពិភពលោក (WB) ប្រចាំប្រទេសវៀតណាម លោកស្រី Carolyn Turk។

ដោះស្រាយការលំបាកនិងជំរុញគម្រោងដែលប្រើដើមទុនរបស់ធនាគារពិភពលោក - ảnh 1(រូបថត៖ VNA)
នៅក្នុងជំនួបនេះ លោកឧបនាយករដ្ឋមន្ត្រី Tran Luu Quang បានវាយតំលៃខ្ពស់ ចំពោះ WB ក្នុងការកៀងគរប្រភពហិរញ្ញវត្ថុសម្រាប់គម្រោងនានានៅវៀតណាមនា ពេលកន្លងមក; ស្នើឱ្យភាគីទាំងពីរបន្តសម្របសម្រួលគ្នាយ៉ាងជិតស្និទ្ធ ដើម្បីដោះស្រាយ ការលំបាក និងឧបសគ្គក្នុងការអនុវត្តគម្រោងដែលប្រើប្រាស់ទុនកម្ចីរបស់ WB នាពេលកន្លងមក។
ភាគីវៀតណាមបានស្នើឱ្យមានការចរចា និងចុះហត្ថលេខាលើកិច្ចព្រមព្រៀង ក្របខណ្ឌជាមួយ WB ដើម្បីសម្របសម្រួលនីតិវិធីរវាងវៀតណាម និង WB ជាពិសេស គោលនយោបាយសងសំណង ការរំដោះទីតាំង និងយន្តការដោះស្រាយបណ្តឹង។ ចំណែក នាយិកាធនាគារពិភពលោក (WB) ប្រចាំប្រទេសវៀតណាម លោកស្រី Carolyn Turk បានបញ្ជាក់ថា WB ត្រៀមខ្លួនជាស្រេចធ្វើការ និងសម្របសម្រួល ជាមួយភាគីវៀតណាម ដើម្បីពិភាក្សាអំពីសំណើនេះឱ្យបានលម្អិតថែមទៀត។
ចាប់តាំងពីឆ្នាំ ១៩៩៣ មក WB បានផ្តល់ឱ្យវៀតណាមនូវដើមទុនអនុគ្រោះប្រមាណ ២៥ ពាន់លានដុល្លារអាមេរិក រួមជាមួយនឹងជំនួយបច្ចេកទេស និងការពិគ្រោះយោបល់គោលនយោបាយ រួមចំណែកយ៉ាងសកម្មក្នុងការអភិវឌ្ឍសេដ្ឋកិច្ចសង្គមរបស់វៀតណាម៕

ប្រតិកម្មទៅវិញ