ដល់ឆ្នាំ២០២៥ ៥៥%នៃចំនួនប្រជាជនវៀតណាមចូលរួមទិញទំនិញតាមអនឡាញ

Chia sẻ
(VOVWORLD) - ក្នុងន័យនេះ ដល់ឆ្នាំ២០២៥ ៥៥%នៃចំនួន ប្រជាជន វៀតណាមនឹងចូលរួមទិញទំនិញតាមអនឡាញ ដោយតម្លៃទំនិញ ជាមធ្យមប្រមាណ៦០០ដុល្លាអាមេរិកក្នុងមនុស្សម្នាក់ក្នុងមួយឆ្នាំ។ 
ឧបនាយករដ្ឋមន្រ្តីវៀតណាមលោក Trinh Dinh Dung ទើបតែបាន អនុម័តលើផែនការមេស្ដីពីការអភិវឌ្ឍពាណិជ្ជកម្មតាមអនឡាញជាតិ ដំណាក់កាលឆ្នាំ២០២១-២០២៥ ដែលក្នុងនោះដាក់ចេញគោលដៅជាក់ លាក់ខ្លះៗនាឆ្នាំ២០២៥។ ក្នុងន័យនេះ ដល់ឆ្នាំ២០២៥ ៥៥%នៃចំនួន ប្រជាជនវៀតណាមនឹងចូលរួមទិញទំនិញតាមអនឡាញ ដោយតម្លៃទំនិញ ជាមធ្យមប្រមាណ៦០០ដុល្លាអាមេរិកក្នុងមនុស្សម្នាក់ក្នុងមួយឆ្នាំ។ ប្រាក់ ចំណូលនៃគំរូពាណិជ្ជកម្មតាមអនឡាញរវាងសហគ្រាស-អ្នកប្រើប្រាស់ កើនឡើង២៥%ជាប្រចាំឆ្នាំ ដោយសម្រេចបានទំហំចំនួន៣៥ពាន់លានដុល្លា អាមេរិក។ ៨០%នៃចំនួនគេហទំព័រពាណិជ្ជកម្មនឹងផ្គត់ផ្គង់សេវាកក់ទំនិញ តាមអនឡាញ ហើយ៥០%នៃចំនួនសហគ្រាសខ្នាតតូចនិងមធ្យម ដំណើរការសកម្មភាពអាជីវកម្មលើគេហទំព័រពាណិជ្ជកម្មផងដែរ៕

ប្រតិកម្មទៅវិញ