ដល់ឆ្នាំ២០២០ប្រជាជន៩០%នឹងចូលរួមធានារ៉ាប់រងសុខាភិបាល

Chia sẻ
(VOVworld)-នាព្រឹកថ្ងៃទី៣មិថុនា នាយករដ្ឋមន្ត្រីរដ្ឋាភិបាលវៀតណាមលោក Nguyen Xuan Phuc បានអញ្ជើញជាអធិបតីសន្និសិទ Online 
ដល់ឆ្នាំ២០២០ប្រជាជន៩០%នឹងចូលរួមធានារ៉ាប់រងសុខាភិបាល - ảnh 1
នាយករដ្ឋមន្ត្រីរដ្ឋាភិបាលវៀតណាមលោក Nguyen Xuan Phuc បានអញ្ជើញជាអធិបតីសន្និសិទ Online ទូទាំងប្រទេស ស្តីពីជម្រុញការអនុវត្តធានារ៉ាប់រងសុខាភិបាលប្រជាជនទាំងមូល។

(VOVworld)-នាព្រឹកថ្ងៃទី៣មិថុនា នាយករដ្ឋមន្ត្រីរដ្ឋាភិបាលវៀតណាមលោក
Nguyen Xuan Phuc បានអញ្ជើញជាអធិបតីសន្និសិទ Online ទូទាំងប្រទេស ស្តីពី
ជម្រុញការអនុវត្តធានារ៉ាប់រងសុខាភិបាលប្រជាជនទាំងមូល។នៅពេល បញ្ចប់
សន្និសីទ នាយករដ្ឋមន្ត្រី លោក Nguyen Xuan Phuc បានវាយតម្លៃខ្ពស់ ចំពោះ
ការដែលក្រសួងស្ថាប័ននានាបានសម្តែងនូវការប្តេជ្ញាយ៉ាងខ្លាំងក្នុងការ ខំប្រឹង
ប្រែងដល់ឆ្នាំ២០២០នឹងមានប្រជាជនជាង៩០%ចូលរួមការធានារ៉ាប់រង សុខាភិ
បាល។ ដើម្បីសម្រេចបានគោលដៅនេះ លោក Nguyen Xuan Phuc បាន ស្នើរឲ្យ
ស្ថាប័នធានារ៉ាបរងសុខាភិបាលវៀតណាមត្រូវរៀបចំអនុវត្តបណ្តាញ សាខាតាម
យន្តការសេវាសាធារណដើម្បីបង្កលក្ខណៈងាយស្រូលបំផុត ដើម្បី ប្រជាជនចូល
រួមធានារ៉ាប់រង។​ចំពោះក្រសួងសុខាភិបាលវិញ នាយករដ្ឋមន្ត្រី លោក Nguyen
Xuan Phuc បានបញ្ជាណែនាំឲ្យលើកកំពស់គុណភាពនៃការ ពិនិត្យព្យាបាលជំងឺ៖

        “ក្រសួងសុខាភិបាលត្រូវបញ្ជាណែនាំឲ្យមន្ទីពេទ្យនានា លើកកំពស់គុណ
ភាពពិនិត្យព្យាបាលជំងឺ គ្មានការរើសអើងចំពោះអ្នកទៅពិនិត្យជំងឺដោយប័ណ្ណ
 ធានារ៉ាប់រង។ ចង់បំពេញល្អការងារនេះ ផ្នែកសុខាភិបាលត្រូវបង្កើនត្រួតពិនិត្ស
នៅមន្ទីពេទ្យនានានិងបង្កលក្ខណងាយស្រួលដើម្បីស្ថាប័នផ្សព្វផ្សាយចូលរូម
ការឃ្លាំមើលដែរ”៕

ប្រតិកម្មទៅវិញ