អគ្គលេខាធិការ និងជាប្រធានខុទ្ទកាល័យរដ្ឋសភា លោក Bui Van Cuong (រូបថត៖ quochoi.vn) |
ក្នុងសិក្ខាសាលាប្រមូលមតិលើសេចក្តីព្រាងគម្រោងលើកកម្ពស់ប្រសិទ្ធភាពការងារផ្សព្វផ្សាយអំពីសកម្មភាពរបស់រដ្ឋសភានីតិកាលទី ១៥ នាព្រឹកថ្ងៃទី ១៦ កុម្ភៈ នៅទីក្រុងហាណូយ ប្រតិភូបានស្នើឲ្យមានការផ្លាស់ប្ដូរថ្មីការងារឃោសនា ដើម្បីសម័យប្រជុំរដ្ឋសភានីមួយៗ មិនត្រឹមតែជាសកម្មភាពរបស់រដ្ឋសភា និងសមាជិកសភាប៉ុណ្ណោះទេ ថែមទាំងរបស់ម្ចាស់ឆ្នោត និងប្រជាជនទៀតផង។
បណ្ដាប្រតិភូបានចាត់ទុកថា ទោះបីជាមានការខិតខំប្រឹងប្រែងជាច្រើនក្នុងការផ្លាស់ប្ដូរថ្មី លើកកម្ពស់គុណភាពការងារផ្សព្វផ្សាយព័ត៌មានអំពីសកម្មភាពរបស់រដ្ឋសភាក៏ដោយ ប៉ុន្តែនៅចំពោះតម្រូវការសកម្មភាពរបស់រដ្ឋសភាកាន់តែត្រូវមានប្រជាធិបតេយ្យ បើកចំហប្រកបដោយតម្លាភាព ជិតស្និទ្ធជាមួយម្ចាស់ឆ្នោត និងប្រជាពលរដ្ឋគឺតម្រូវឲ្យការងារផ្សព្វផ្សាយអំពីសកម្មភាពរបស់រដ្ឋសភាត្រូវមានការផ្លាស់ប្ដូរថ្មី ជំនាញ និងប្រសិទ្ធភាពពីមួយថ្ងៃទៅមួយថ្ងៃ ស្របតាមនិន្នាការនៃអភិវឌ្ឍប្រព័ន្ធផ្សព្វផ្សាយក្នុងស្ថានភាពថ្មី។ អតីតអនុប្រធានខុទ្ទកាល័យរដ្ឋសភាវៀតណាម លោក Nguyen Sy Dung បានឲ្យដឹងថា៖ “ព័ត៌មានគឺមានសារៈសំខាន់ណាស់ ទីមួយគឺសកម្មភាពរបស់រដ្ឋសភា ទីពីរគឺសេចក្តីសម្រេចចិត្តរបស់រដ្ឋសភា គឺត្រូវត្រឹមត្រូវ និងទាន់ពេលវេលា។ បើព័ត៌មានផ្សាយក្រោយបណ្ដាញសង្គម គឺសាធារណជននឹងយល់តាមបណ្ដាញសង្គមផងដែរ”។
នៅក្នុងសិក្ខាសាលានេះ អគ្គលេខាធិការ និងជាប្រធានខុទ្ទកាល័យរដ្ឋសភា លោក Bui Van Cuong បានស្នើថា នាពេលខាងមុខ ទីភ្នាក់ងារសារព័ត៌មាន នានាគប្បីលើកកំពស់គុណភាពព័ត៌មានអំពីរដ្ឋសភា ដើម្បីក្លាយទៅជាបណ្តាញព័ត៌មានប្រកបដោយប្រសិទ្ធភាពអំពីការផ្សព្វផ្សាយគោលនយោបាយ ជួយសាធារណជនយល់ដឹងពេញលេញ និងត្រឹមត្រូវលើបញ្ហា ដែលរដ្ឋសភាកំពុងពិចារណា និងសម្រេចផងដែរ៕