សម័យប្រជុំលើកទី៤ រដ្ឋសភាវៀតណាមនីតិកាលទី១៥។ រូបថត៖ quochoi.vn |
បន្តកម្មវិធីនៃសម័យប្រជុំលើកទី៤ រដ្ឋសភាវៀតណាមនីតិកាលទី១៥ នាព្រឹកថ្ងៃទី២៤ ខែតុលា នៅទីក្រុងហាណូយ រដ្ឋសភាបានផ្ទៀងស្តាប់របាយការណ៍ស្រាយបំភ្លឺ ទទួលមតិយោបល់ និងកែសម្រួលសេចក្តីព្រាងច្បាប់ស្តីពីការពិនិត្យ និងព្យាបាលជំងឺ (ធ្វើវិសោធនកម្ម) ព្រមទាំងធ្វើការពិភាក្សានៅសាលប្រជុំ។
នេះគឺជាគម្រោងច្បាប់ដ៏សំខាន់ តម្រង់ទិសដៅសកម្មភាពគ្រប់គ្រង និងការអភិវឌ្ឍប្រកបដោយចីរភាពនៃកិច្ចការពារ ថែទាំសុខភាពប្រជាជន។ សមាជិកសភាបានផ្តោតការយកចិត្តទុកដាក់លើការផ្តល់យោបល់លើយន្តការធានាស្មារតី“យកអ្នកជំងឺជាមជ្ឈភាព”ផ្សារភ្ជាប់ជាមួយការធានាសមភាពសង្គមក្នុងការទទួលសេវាពិនិត្យ និងព្យាបាលជំងឺ; បង្កើតប្រព័ន្ធសុខភាពទំនើប; យន្តការស្វ័យគ្រប់គ្រងហិរញ្ញាវត្ថុនៃគ្រឹះស្ថានពិនិត្យ និងព្យាបាលជំងឺរដ្ឋ៕