នាយករដ្ឋមន្ត្រី លោក Pham Minh Chinh និងនាយករដ្ឋមន្ត្រីសិង្ហបុរី លោក Lee Hsien Loong (រូបថត៖ VOV) |
អញ្ជើញធ្វើការវាយតម្លៃអំពីដំណើរទស្សនកិច្ចជាផ្លូវការនៅសិង្ហបុរី របស់លោកនាយករដ្ឋមន្ត្រី Pham Minh Chinh និងភរិយា ព្រមទាំងគណៈប្រតិភូជាន់ខ្ពស់វៀតណាមចាប់ពីថ្ងៃទី ៨ ដល់ថ្ងៃទី ១០ ខែកុម្ភៈ បណ្ឌិត Pham Duc Minh នៃទីភ្នាក់ងារវិទ្យាសាស្ត្រ បច្ចេកវិទ្យា និងស្រាវជ្រាវនៃរដ្ឋាភិបាលសិង្ហបុរីបានលើកឡើងថា៖ ដំណើរទស្សនកិច្ចនេះបានរួមចំណែកក្នុងការជំរុញទំនាក់ទំនងទ្វេភាគី ជាពិសេសកិច្ចសហប្រតិបត្តិការសេដ្ឋកិច្ចក្នុងបរិបទនៃស្ថានការណ៍ពិភពលោកដែលមានការប្រែប្រួលនាពេលថ្មីៗនេះ។
ថ្លែងមតិជាមួយអ្នកយកព័ត៌មាននៃទីភ្នាក់ងារសារព័ត៌មានវៀតណាមប្រចាំ នៅសិង្ហបុរី លោកបណ្ឌិត Pham Duc Minh បានបញ្ជាក់ថា ដំណើរទស្សនកិច្ចនេះគឺជាការបើកទូលាយសម្រាប់សកម្មភាពដើម្បីអបអរសាទរខួបលើកទី ៥០ នៃការបង្កើតទំនាក់ទំនងការទូតរវាងវៀតណាម និងសិង្ហបុរី។ ដំណើរទស្សនកិច្ចនេះក៏បានរួមចំណែកក្នុងការពង្រឹង និងលើកកម្ពស់ទំនាក់ទំនងរបស់វៀតណាមជាមួយបណ្តាប្រទេសនៃសមាគមប្រជាជាតិអាស៊ីអាគ្នេយ៍ (អាស៊ាន) និងបង្ហាញពីតួនាទី និងការកើនឡើងនូវឋានៈរបស់វៀតណាមនៅក្នុងតំបន់។
ព្រះមហាក្សត្រ Hassanal Bolkiah ទទួលស្វាគមន៍យ៉ាងកក់ក្តៅចំពោះលោកនាយករដ្ឋមន្ត្រី Pham Minh Chinh (រូបថត៖ VOV |
លោកបណ្ឌិត Pham Duc Minh បានវាយតម្លៃថា ដំណើរទស្សនកិច្ចនេះ ទទួលបានលទ្ធផលជាក់ស្តែង ដែលនាំមកនូវកម្លាំងជំរុញការអភិវឌ្ឍក្នុងវិស័យសេដ្ឋកិច្ច ឌីជីថល និងសេដ្ឋកិច្ចបៃតង ដែលនឹងក្លាយជាវិស័យមុខព្រួញពីរនៃសេដ្ឋកិច្ចវៀត ណាមនាពេលខាងមុខ៕