រដ្ឋមន្ត្រីការបរទេស លោក Bui Thanh Son បានសង្កត់ធ្ងន់ថា ដំណើរទស្សនៈ កិច្ចបានបង្កើតកម្លាំងចលករដ៏សំខាន់ ដើម្បីជំរុញកិច្ចសហប្រតិបត្តិការទ្វេភាគីឱ្យ កាន់តែស៊ីជម្រៅ មានប្រសិទ្ធភាព ស្ថិរភាព និងចីរភាព។
ប្រធានរដ្ឋវៀតណាម លោក Vo Van Thuong ជួបពិភាក្សាការងារជាមួយប្រធានាធិបតីអូទ្រីស លោក Alexander Van der Bellen។ (រូបថត៖ Thong Nhat/VNA) |
ក្នុងដំណើរទស្សនកិច្ចលើកនេះ លោកប្រធានរដ្ឋ និងគណៈប្រតិភូវៀតណាម បានចូលរួមសកម្មភាពប្រមាណ ៥០ ជាមួយនឹងខ្លឹមសារ និងទម្រង់ដ៏សម្បូរបែប ហើយសម្រេចបានលទ្ធផលជាក់លាក់ និងគ្រប់ជ្រុងជ្រោយ។ បណ្តាប្រទេសបាន ទទួលបដិសណ្ឋារកិច្ចប្រធានរដ្ឋវៀតណាម លោក Vo Van Thuong យ៉ាងឱឡារិក កក់ក្តៅ និង យកចិត្តទុកដាក់។ សាធារណៈមតិនយោបាយ សារព័ត៌មាននៅប្រទេសសាម៉ីនិង អន្តរជាតិយកចិត្តទុកដាក់តាមដាន ឆ្លុះបញ្ចាំងយ៉ាងលម្អិត និងធ្វើអត្ថាធិប្បាយយ៉ាង សកម្មចំពោះសកម្មភាពរបស់លោកប្រធានរដ្ឋ ក្នុងដំណើរបំពេញទស្សនកិច្ច តាមនោះ បង្កើតឡើងផ្ទាំងគំរូទិដ្ឋភាពទូទៅប្រកបដោយជោគជ័យនៃដំណើរទស្សនកិច្ច ឆ្លុះ បញ្ចាំងពីទំនាក់ទំនងមិត្តភាពដ៏ល្អប្រសើររវាងវៀតណាមនិងប្រទេសនានា។ ថ្នាក់ ដឹកនាំនៃប្រទេសអូទ្រីស និងអ៊ីតាលី សុទ្ធតែបានអះអាងថា គេចាត់ទុកវៀតណាមជា ដៃគូដ៏សំខាន់ជួរមុខក្នុងសមាគមប្រជាជាតិអាស៊ីអាគ្នេយ៍ (អាស៊ាន) ហើយមានបំណង ចង់ឲ្យវៀតណាមធ្វើជាស្ពានជំរុញទំនាក់ទំនងរវាងសហភាពអឺរ៉ុប និងសមាគម ប្រជាជាតិអាស៊ីអាគ្នេយ៍ (អាស៊ាន)។
រដ្ឋមន្ត្រីការបរទេសវៀតណាម លោក Bui Thanh Son។ |
ប្រធានរដ្ឋវៀតណាមលោក Vo Van Thuong បានជួបសន្ទនាជាមួយសម្តេចប៉ាប Francis និងនាយករដ្ឋមន្រ្តីបុរីវ៉ាទីកង់ លោកខាឌីណាល់ Parolin។ ចំណុចលេចធ្លោគឺភាគី ទាំងពីរបានប្រកាសអនុម័តលើបទប្បញ្ញត្តិប្រតិបត្តិការរបស់តំណាងអចិន្ត្រៃយ៍ និង ការិយាល័យតំណាងអចិន្ត្រៃយ៍នៃបុរីវ៉ាទីកង់ប្រចាំនៅវៀតណាម ដែលជាការគូស សញ្ញានូវជំហានអភិវឌ្ឍន៍ក្នុងទំនាក់ទំនងរវាងវៀតណាម និងបុរីវ៉ាទីកង់។ សម្តេចប៉ាប Francis និងនាយករដ្ឋមន្ត្រី លោក Parolin បានសម្តែងការចាប់អារម្មណ៍ចំពោះការ អភិវឌ្ឍជាវិជ្ជមាន និងសម្បូរបែបនៃជីវភាពជំនឿសាសនា នៅប្រទេសវៀតណាម ក្នុងនោះមានសាសនាកាតូលិកផងដែរ៕