ដំណើរទស្សនកិច្ចរបស់ប្រធានរដ្ឋ Vo Van Thuong បង្កើតសន្ទុះសម្រាប់ភាពជាដៃគូយុទ្ធសាស្ត្រវៀតណាម - អង់គ្លេស

Chia sẻ

(VOVWORLD) -  តបតាមការអញ្ជើញរបស់ព្រះរាជាណាចក្រ នៃចក្រភពអង់គ្លេស និងអៀរឡង់ខាងជើង ចាប់ពីថ្ងៃទី ៤ ខែឧសភា ដល់ថ្ងៃទី ៦ ឧសភា ប្រធានរដ្ឋវៀតណាមលោក Vo Van Thuong នឹងដឹកនាំគណៈប្រតិភូវៀតណាម អញ្ជើញចូលរួមព្រះរាជពិធីយាងឡើងគ្រងរាជសម្បត្តិរបស់ស្តេច Charles III នៃចក្រភពអង់គ្លេស។

ដំណើរទស្សនកិច្ចរបស់ប្រធានរដ្ឋ Vo Van Thuong បង្កើតសន្ទុះសម្រាប់ភាពជាដៃគូយុទ្ធសាស្ត្រវៀតណាម - អង់គ្លេស - ảnh 1លោកប្រធានរដ្ឋ Vo Van Thuong (រូបថត៖ Thong Nhat/TTXVN)

ទាក់ទិននឹងដំណើរទស្សនកិច្ចលើកនេះ ឯកអគ្គរដ្ឋទូតវៀតណាមប្រចាំនៅចក្រភពអង់គ្លេស លោក Nguyen Hoang Long បានសង្កត់ធ្ងន់ថា ការចូលរួមរបស់ប្រធានរដ្ឋក្នុងពិធីយាងឡើងគ្រងរាជ្យរបស់ស្តេច Charles III និងម្ចាស់ក្សត្រី Camilla បង្ហាញពីការគោរព និងគាំទ្ររបស់វៀតណាមជាមួយគ្រួសាររាជវង្ស និងរដ្ឋាភិបាលអង់គ្លេស និង ជាមួយភាពជាដៃគូយុទ្ធសាស្ត្រវៀតណាម - អង់គ្លេស។ តាមលោកឯកអគ្គរដ្ឋទូត ក្នុងដំណើរទស្សនកិច្ចនេះ ប្រធានរដ្ឋ លោក Vo Van Thuong នឹងចូលគាល់ព្រះមហាក្សត្រ Charles III និងម្ចាស់ក្សត្រី Camilla នាយករដ្ឋមន្ត្រីអង់គ្លេស Rishi Sunak និងរដ្ឋមន្ត្រីមួយចំនួននៃគណៈរដ្ឋមន្ត្រីអង់គ្លេស តាមនោះ សំដៅរឹតចំណងទំនាក់ទំនងល្អរវាងវៀតណាម ជាមួយរដ្ឋាភិបាលអង់គ្លេស និងព្រះរាជវង្សានុវង្ស រួមចំណែកលើកកំពស់ទំនុកចិត្តនយោបាយ និងទំនាក់ទំនងរវាងប្រទេសទាំងពីរ។

តាមគម្រោង ប្រធានរដ្ឋលោក Vo Van Thuong នឹងមានជំនួបជាមួយថ្នាក់ដឹកនាំសភា និងសមាជិកសភាអង់គ្លេសមួយចំនួន អតីតនាយករដ្ឋមន្ត្រី Tony Blair តំណាងក្រុមសេដ្ឋកិច្ច សាកលវិទ្យាល័យឆ្នើមរបស់អង់គ្លេស និងតំណាងសាកលវិទ្យាល័យឈានមុខគេរបស់អង់គ្លេស; អង្គការមិត្តភាព និងបុគ្គលអង់គ្លេសមួយចំនួនដែលបានចូលរួមចំណែកយ៉ាងសំខាន់ក្នុងការអភិវឌ្ឍន៍ទំនាក់ទំនងទ្វេភាគី។ លោកឯកអគ្គរដ្ឋទូត Nguyen Hoang Long បានអះអាងថា ដំណើរទស្សនកិច្ចរបស់ប្រធានរដ្ឋ Vo Van Thuong នៅចក្រភពអង់គ្លេស គឺជាព្រឹត្តិការណ៍សំខាន់ពិសេសដើម្បីអបអរសាទរខួបលើកទី ៥០ នៃទំនាក់ទំនងការទូតរវាងវៀតណាម និងអង់គ្លេស (១៩៧៣ - ២០២៣) រួមចំណែកបង្កើតកម្លាំងចលករថ្មីសម្រាប់ប្រទេសជាដៃគូយុទ្ធសាស្ត្រ កិច្ចសហប្រតិបត្តិការរវាងប្រទេសទាំងពីរនឹងបន្តអភិវឌ្ឍយ៉ាងខ្លាំងក្លា ស៊ីជម្រៅ និងរឹងមាំក្នុងទសវត្សរ៍ខាងមុខ៕

ប្រតិកម្មទៅវិញ